ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលើពិភពលោក Foxconn គ្រោងជួលដីដើម្បីសាងសង់ឃ្លាំងឆ្លាតវៃនៅប្រទេសចិន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកឈានមុខគេ Apple Foxconn Technology Group កំពុងពង្រីកវត្តមានរបស់ខ្លួននៅទីក្រុង Zhengzhou បន្ទាប់ពីមានការខិតខំប្រឹងប្រែងដោយមន្ត្រីរដ្ឋាភិបាលក្នុងការបញ្ចុះបញ្ចូលក្រុមហ៊ុននេះឱ្យរក្សាប្រតិបត្តិការក្នុងស្រុករបស់ខ្លួន។

 

ក្រុមហ៊ុន Foxconn ចុះបញ្ជីនៅតៃវ៉ាន់ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា Hon Hai Precision Industry បានជួលដីទំហំ២៩៣ហិកតា នៅក្នុងតំបន់ Zhengzhou Comprehensive Bonded Zone ក្នុងតម្លៃប្រហែល១៩៧លានយ័ន(២៨លានដុល្លារអាមេរិក)។

ក្រុមហ៊ុន Foxconn គ្រោងសាងសង់ឃ្លាំងឆ្លាតវៃនៅទីតាំងថ្មីនេះ ដែលត្រូវបានជួលពីការិយាល័យធនធានធម្មជាតិ និងរៀបចំផែនការរបស់ទីក្រុង Zhengzhou និងអាជ្ញាធរមូលដ្ឋានផ្សេងទៀត តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Hongfujin Precision Electronics (Zhengzhou) Co.។

កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសប៉ុន្មានថ្ងៃបន្ទាប់ពីប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Foxconn លោក Liu Young-way បានអញ្ជើញទៅទស្សនាទីក្រុង Zhengzhou ជាកន្លែងដែលលោកបានជួបជាមួយលោក Lou Yangsheng លេខាបក្សកុម្មុយនិស្តចិននៅខេត្ត Henan។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមមន្ត្រីបានធានាដល់លោក Liu ថារដ្ឋាភិបាលនឹងផ្តល់សេវាកម្មដ៏ទូលំទូលាយដល់ប្រតិបត្តិការក្នុងស្រុករបស់ក្រុមហ៊ុន Foxconn និងបានជំរុញឱ្យក្រុមហ៊ុននេះចាក់ឬសគល់នៅក្នុងខេត្តHenanផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here