ផ្សារហ៊ុនហុងកុងហក់ឡើងថ្លៃ ខណៈតម្លៃផ្សារហ៊ុនធំៗនៅតំបន់ អាស៊ីកំពុងលាយឡំគ្នា

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុននៅទីក្រុងហុងកុង បានហក់ឡើងថ្លៃពីកម្រិតទាបបំផុតនៅឆ្នាំនេះ ខណៈកំណើននៃសកម្មភាពរោងចក្រ បានចង្អុលបង្ហាញពីការស្ទុះងើបឡើងវិញដ៏រ៉ឹងមាំនៅក្នុងសេដ្ឋកិច្ចចិន។

សន្ទស្សន៍ Hang Seng បានហក់ឡើង១,៤ភាគរយ រហូតដល់២០០៦៥,៨៦ នៅម៉ោង៩:៤៥នាទីព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ ដែលជាការកើនឡើងដ៏ធំបំផុត ក្នុងរយៈពេលជិត៣សប្តាហ៍។

សន្ទស្សន៍ផ្សារហ៊ុន Tech បានហក់ឡើង១,៩ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានហក់ឡើងថ្លៃ០,២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុនរបស់ក្រុមហ៊ុនវីដេអូហ្គេម NetEase បានហក់ឡើង២,៤ភាគរយដល់១២៤ដុល្លារហុងកុង ខណៈផ្សារហ៊ុនរបស់ក្រុមហ៊ុន Tencent Holdings បានហក់ឡើង១,៥ភាគរយ ដល់៣៤៨,៦ដុល្លារហុងកុង​។  ផ្សារហ៊ុនក្រុមហ៊ុនស្រាវជ្រាវអ៉ីនធឺណិតខ្នាតយក្ស Baidu បានហក់ឡើង០,៧ភាគរយដល់១៣៥,៧ដុល្លារហុងកុង។

ផ្សារហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Longfor បានហក់ឡើង២,៥ភាគរយ ដល់២២,៩៥ដុល្លារហុងកុង ខណៈផ្សារហ៊ុនក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានហក់ឡើងថ្លៃ១ភាគរយ ដល់២១៣,២ដុល្លារហុងកុង។

យោងតាមការិយាល័យស្ថិតិ របស់ប្រទេសចិនបានឱ្យដឹងនៅថ្ងៃពុធនេះថា សកម្មភាពរោងចក្រ បានបន្តងើបឡើងវិញនៅក្នុងខែកុម្ភៈ ដោយសន្ទស្សន៍ អ្នកគ្រប់គ្រងការទិញផ្លូវការ (PMI) បានហក់ឡើងដល់៥២,៦ ធៀបនឹង៥០,១កាលពីខែមករា។

តម្លៃផ្សារហ៊ុនអាស៊ីសំខាន់ៗ ត្រូវបានលាយឡំគ្នានៅនេះថ្ងៃពុធ ចំពេលមានការព្រួយបារម្ភថា ធនាគារកណ្តាលអាមេរិក អាចនឹងដំឡើងអត្រាការប្រាក់ខ្ពស់ជាងនេះ។  ផ្សារហ៊ុន Kospi ក្នុងប្រទេសកូរ៉េខាងត្បូង បានហក់ឡើង០,៤ភាគរយ ខណៈដែលផ្សារហ៊ុន S&P/ASX 200 នៅប្រទេសអូស្ត្រាលី និង Nikkei 225 នៅប្រទេសជប៉ុន បានដាំក្បាលចុះ០,១ទៅ០,៤ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here