CMAរៀបចំកិច្ចប្រជុំក្លឹបភតិសន្យាហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣

ដោយៈ និស្ស័យ

       ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) កាលពីពេលថ្មីៗនេះបានរៀបចំកិច្ចប្រជុំ ក្លឹបភតិសន្យាហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ ជាលើកទី១ ក្នុងគោលបំណងដើម្បីពិភាក្សាទិសដៅការងារអាទិភាពរួម ក៏ដូចជា ចែករំលែកនូវចំណេះដឹងក្នុងចំណោមសមាជិកក្លឹប។

កិច្ចប្រជុំក្លឹបនេះដែរដឹកនាំដោយ លោក ឡាវ ប៉ូគៀត ប្រធានក្លឹបសមា​ជិកភតិសន្យាហិរញ្ញវត្ថុ និងសម្របសម្រួលដោយ លោកផល វ៉ាន់ឌី អគ្គលេខាធិការ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្លឹបបានជជែកគ្នាពីកត្តាប្រឈម ការបញ្ជូនទិន្នន័យ និងគ្រោងការរៀបចំសិក្ខាសាលា ជាមួយក្រសួងពាក់ព័ន្ធ។ នៅក្នុងកិច្ចប្រជុំនោះដែរមានការចូលរួមពី តំណាងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ដែលជាសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រមាណជាង ១០ ស្ថាប័ន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here