ប្រទេសចិនបោះផ្សាយមូលបត្របំណុលរដ្ឋបាលក្នុងស្រុកបានជិត៩០ពាន់លានដុល្លារនៅក្នុងខែមករា

ដោយ: គង់ លាងហួរ
ប៉េកាំង: យោងតាមក្រសួងហិរញ្ញវត្ថុចិនបានឱ្យដឹងថា រដ្ឋបាលក្នុងតំបន់របស់ប្រទេសចិនបានបោះផ្សាយមូលបត្របំណុលដែលមានតម្លៃ៦២៥,៨ពាន់លានយ័ន(ប្រហែល៨៩,៩៥ពាន់លានដុល្លារអាមេរិក) នៅក្នុងខែមករា ឆ្នាំ២០២៣នេះ។

នេះបើយោងតាមការចុះផ្សាយដោយសារពត៌មានចិន Xinhua នៅថ្ងៃច័ន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

យោងតាមទិន្នន័យពីក្រសួងហិរញ្ញវត្ថុចិនបានបង្ហាញថា នៅក្នុងចំណោមការបោះផ្សាយសរុប ក្នុងនោះការចេញមូលបត្របំណុលពិសេសសរុបមានចំនួន៤៩១,២ពាន់លានយ័ន(ប្រហែល៧០,៥៤ពាន់លានដុល្លារ) ក្នុងអំឡុងពេលនេះ ខណៈដែលការបោះផ្សាយមូលបត្របំណុលទូទៅមានចំនួន១៣៤,៦ពាន់លានយ័ន(ប្រហែល១៩,៣៣ពាន់លានដុល្លារ)។

នៅក្នុងខែមករាដដែល មូលបត្របំណុលរបស់រដ្ឋបាលក្នុងស្រុកត្រូវបានបោះផ្សាយក្នុងរយៈពេលកាលកំណត់ជាមធ្យម១៦,៦ឆ្នាំ និងក្នុងអត្រាការប្រាក់ជាមធ្យម៣,១២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុចិនបានអះអាងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣នេះ បំណុលរបស់រដ្ឋបាលក្នុងតំបន់ដែលមិនទាន់ទូទាត់សងរបស់ប្រទេសចិនមានចំនួនប្រហែល៣៥,៧ពាន់ពាន់លានយ័ន(ប្រហែល៥,១២ពាន់ពាន់លានដុល្លារអាមេរិក)៕

LEAVE A REPLY

Please enter your comment!
Please enter your name here