សហរដ្ឋអាមេរិកជំរុញក្រុមហ៊ុននានាមកបង្កើតរោងចក្រផលិតបន្ទះឈីបកំព្យូទ័រទំនើបជាមួយកញ្ចប់លើកទឹកចិត្តថ្មី

ដោយ: គង់ លាងហួរ

វ៉ាស៊ីនតោន: លោកស្រីGina Raimondo រដ្ឋលេខាធិការពាណិជ្ជកម្មសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា រដ្ឋាភិបាលគ្រោងលើកទឹកចិត្តដល់ក្រុមហ៊ុននានា ឱ្យសាងសង់រោងចក្រផលិតបន្ទះឈីប កុំព្យូទ័រកម្រិតខ្ពស់យ៉ាងហោចណាស់ចំនួន២ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម ចំនួន៥២,៧ពាន់លានដុល្លារ។

លោកស្រីបានបន្តថា “សហរដ្ឋអាមេរិកត្រូវការរចនា និងផលិតបន្ទះឈីបទំនើបបំផុតរបស់ពិភពលោកនៅអាមេរិក ហើយសហរដ្ឋអាមេរិកនាំមុខគេក្នុងការរចនា ប៉ុន្តែមិនមែនការផលិតនោះទេ”។

កាលពីខែសីហា ឆ្នាំ២០២២ សភាអាមេរិកបានអនុម័តទឹកប្រាក់ចំនួន៥២,៧ពាន់លានដុល្លារសម្រាប់ការផលិត និងស្រាវជ្រាវបន្ទះ semiconductor និងបានជម្រះឥណទានពន្ធវិនិយោគ២៥ភាគរយសម្រាប់រោងចក្រផលិតបន្ទះឈីបនានា ដែលត្រូវបានប៉ាន់ស្មានថា មានតម្លៃ២៤ពាន់លានដុល្លារ និង៣៩ពាន់លានដុល្លារ នៅក្នុងការឧបត្ថម្ភធនបន្ទះឈីប semiconductor របស់រដ្ឋាភិបាលដើម្បីសាងសង់ ឬពង្រីករោងចក្រថ្មីរបស់សហរដ្ឋអាមេរិក។  កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានធ្វើឡើងដោយមានការព្រួយបារម្ភអំពីប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Raimondo បានបញ្ជាក់ថា “នាយកដ្ឋានគ្រោងបោះទុនវិនិយោគចំនួន១១ពាន់លានដុល្លារ ក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍន៍ semiconductor រួមទាំងការបង្កើតភាពជាដៃគូសាធារណៈ និងឯកជនផងដែរ”។

នាយកដ្ឋាននេះ បាននិយាយកាលពីពាក់កណ្តាលខែកុម្ភៈថា ខ្លួនកំពុងដាក់ឈ្មោះសមាជិក ជាងបួនដប់នាក់ទៅក្នុងក្រុមមួយ ដែលមើលការខុសត្រូវថវិកាចំនួន៥២,៧ពាន់លានដុល្លារ នៅក្នុងការផ្តល់មូលនិធិរបស់រដ្ឋាភិបាលដើម្បីជំរុញការផលិត និងស្រាវជ្រាវបន្ទះ semiconductorផងដែរ ។

ក្រុមនេះរួមមានមន្ត្រី ដែលមានបទពិសោធន៍គ្រប់គ្រង កម្មវិធីសហព័ន្ធធំៗ ក៏ដូចជាអ្នកជំនាញផ្នែកបន្ទះ semiconductor ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here