កំពង់ផែភ្នំពេញធ្វើបច្ចុប្ប​ន្នភាពតាមប្រព័ន្ឋPort EDI

ដោយៈ គង់ និស្ស័យ

       ភ្នំពេញៈ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារធ្វើបែបបទនាវា តាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)សម្រាប់កំពង់ផែស្វយ័តភ្នំពេញ។

កិច្ចប្រជុំនេះដឹកនាំដោយលោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការធ្វើបែបបទនាវា តាមប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) សម្រាប់កំពង់ផែស្វយ័តភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ក្រុមការងារបច្ចេកទេស តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល និងមន្ត្រីបច្ចេកទេស នៃកំពង់ផែស្វយ័តភ្នំពេញជាច្រើនរូបផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងា​រ មុខងារថ្មីៗ និងប្រតិបត្តិការក្នុងប្រព័ន្ធ ព្រមទាំងពិនិត្យបញ្ហាប្រឈមមួយចំនួនទាក់ទង នឹងការងារបំពេញបែបបទនាវា តាមប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកកំពង់ផែនេះផងដែរ។

អង្គប្រជុំបានសម្រេច ឱ្យគ្រប់នាវាពាណិជ្ជកម្មទាំងអស់ ដែលចូលមកដែនទឹក នៃព្រះរាជាណាចក្រកម្ពុជា ត្រូវស្នើសុំធ្វើបែបបទនាវាចូល-ចេញតាមរយៈប្រព័ន្ធផ្លាស់ប្តូរ ទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)នេះ។

លោកអៀង វេងស៊ុនបានគូសបញ្ជាក់ថា ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំ លើការត្រួតពិនិត្យនាវាចរណ៍ចូល-ចេញនៅកម្ពុជា ដោយប្តូរពីការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធស្វ័យប្រវត្តិកម្មវិញ ជួយសម្រួលដល់នីតិវិធីចូល-ចេញកំពង់ផែកម្ពុជា សម្រាប់នាវាដឹកជញ្ជូនទំនិញអន្តរជាតិ សំដៅគ្រប់គ្រងសេវាដឹកជញ្ជូនតាមផ្លូវទឹក ប្រកបដោយប្រសិទ្ធភាព តម្លាភាព ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here