ដោយៈ និស្ស័យ
ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម សុជាតិ បានអញ្ជើញចូលរួម សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីអភិបាលបណ្តោះអាសន្ន នៅក្នុងសំណុំរឿងក្ស័យធន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកសន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយពី ទិដ្ឋភាពទូទៅនៃឧត្តមានុវត្តន៍ជាអន្តរជាតិស្តីពី បទប្បញ្ញត្តិក្ស័យធន គុណវឌ្ឍន៍ តួនាទី និងគោលការណ៍សំខាន់ៗ ក្នុងការរៀបចំបទប្បញ្ញត្តិទាក់ទងនឹងអភិបាលបណ្តោះអាសន្ន ក្នុងសំណុំរឿងក្ស័យធន ព្រមទាំងធ្វើការពិភាក្សាអំពីការអនុវត្តបទប្បញ្ញត្តក្ស័យធនពីបរទេស ដើម្បីសិក្សាលទ្ធភាពអនុវត្តនៅកម្ពុជា៕