ប្រធានាធិបតី​ឡាវ​ជាឥស្សរជនជាន់ខ្ពស់ក្នុងតំបន់ទី១ ដែលបញ្ជាក់ពីការមកចូលរួម ពិធី​បើក​ការប្រកួតកីឡាស៊ីហ្គេម​នៅកម្ពុជា

 

ដោយ: គង់ លាងហួរ

ភ្នំពេញ: សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោក ថងលូន ស៊ីសូលីត ប្រធានាធិបតីឡាវ គ្រោងនឹងចូលរួមក្នុងពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ នៅទីក្រុងភ្នំពេញ ប្រទេ​សកម្ពុជា នាខែឧសភាខាងមុខនេះ។

សម្តេចតេជោបាន​ធ្វើ​សេចក្តី​ប្រកាស​នៅថ្ងៃ​អង្គារនេះ ខណៈ​សម្តេចបានអញ្ជើញជា​អធិបតី ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​ជាង២០០០នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបានបន្ថែមថា សម្តេចក៏បានផ្ញើលិខិតអញ្ជើញដល់មេដឹកនាំវៀតណាម ឱ្យចូលរួមក្នុងពិធីបើកការប្រកួតកីឡានេះផងដែរ។

នេះ​ជា​លើក​ដំបូង​របស់​កម្ពុជា​ ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃការប្រកួតកីឡាស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម។  ហ្គេមទាំងនេះត្រូវបានបង្រួបបង្រួម និងដាក់ឈ្មោះថា “កម្ពុជា២០២៣” ដើម្បីតំណាងឱ្យឯកភាព ភាពចម្រុះ និងសមភាព ហើយពាក្យស្លោករបស់កម្ពុជាឆ្នាំ២០២៣ គឺ “កីឡារស់នៅដោយសន្តិភាព”។

កាល​ពី​សប្តាហ៍​មុន សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​បំពេញទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ឡាវ បន្ទាប់​ពី​សម្តេចទទួល​បាន​ការ​អញ្ជើញ​ពី​លោ​ក​នាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone។

នៅក្នុងដំណើរទស្សនកិច្ចនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេរភាគីលើវិស័យថាមពល កិច្ចសហប្រតិបត្តិការព្រំដែន ការផ្លាស់ប្តូរទេសចរណ៍ ការតភ្ជាប់ និងការធ្វើបត្យាប័នផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here