លោកស្រីជា​ សិរីៈចំនួនអ្នកប្រើប្រាស់កាបូបអេឡិកត្រូនិកបាគងដោយប្រយោលបានកើនឡើងដល់៨លាននាក់

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា លោកស្រីជា សិរី បានបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៣នេះ អ្នកប្រើប្រាស់កាបូបអេឡិត្រូនិករបស់ បាគង ដោយផ្ទាល់មានជាង៥០ម៉ឺននាក់ហើយ ខណៈអ្នកប្រើប្រាស់ដោយប្រយោលប្រមាណ៨លាននាក់។

លោកស្រី ជា សិរីបានលើកឡើងបែបនេះ ក្នុងការប្រកាសដាក់ឲ្យប្រើប្រាស់តំណភ្ជាប់ សម្រាប់ស្វែងរកមើលព័ត៌មាន ចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី ជា សិរី បានបន្ថែមថា ធនាគារជាតិនៃកម្ពុជាបានខិតខំជំរុញការប្រើប្រាស់លើប្រព័ន្ធបាគង ជាក់ស្ដែងតាមរយៈតំណភ្ជាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩ ជាមួយសុខាភិបាលក៏ជាចំណែកមួយជំរុញ ឲ្យអ្នកប្រើប្រាស់បាគងកើនផងដែរ។ ដោយសារតែការប្រើប្រាស់បាគ​ងមិនមែន សម្រាប់តែការទូទាត់មួយមុខនោះទេ អតិថិជនអាចប្រើប្រាស់លើការតាមដានសុខភាពរបស់ខ្លួន ដូចជាតាមដានថ្ងៃ ខែ ឆ្នាំនៃការចាក់វ៉ាក់សាំងកូវីដ១៩ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទិននឹងវិស័យហិរញ្ញវត្ថុនេះ លោកស្រី ជា សិរី បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ស្ថានភាពវិស័យហិរញ្ញវត្ថុ ប្រហាក់ប្រហែលនឹងឆ្នាំមុន ឬល្អប្រសើរលើសឆ្នាំមុន ដោយសារតែស្ថានភាពថ្លៃប្រេងឥន្ទនៈ និងអតិផរណាផ្សេងៗមាននិន្នាការល្អ។ ទោះជាយ៉ាងនេះក្ដីកម្ពុជា នៅតែប្រឈមនឹងភាពមិនច្បាស់លាស់ ដូចជាសង្គ្រាមនៅអ៊ុយក្រែន-រុស្សី ដោយមិនបានដឹងថា នឹងមានការវិវត្តន៍បែបណាទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here