កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្រកាសចាប់ផ្តើមការចរចាជុំទី៣នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

 ដោយៈ ម៉ាលីនណា

ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ា់ប់រួម បានឈានដល់ដំណាក់កាលការចរាចរជុំទី៣ហើយ។

កាលពីថ្ងៃទី២០ កុម្ភៈ ២០២៣ ភាគីកម្ពុជាតំណាងដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងភាគីអេមីរ៉ាតអារ៉ាប់រួម តំណាងដោយលោកជូម៉អាល់ កាត អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ ។

លោកជំទាវតឹករ៉េត កំរង ជាប្រធានក្រុមចរចាភាគីកម្ពុជាផងដែរនោះបានបង្ហាញនូវក្តីសោមនស្សរីករាយ ដែលដំណើរការចរចាលើកិច្ចព្រមព្រៀង Cambodia-UAE CEPA បានឈានដល់ការចរចាជុំទី៣ បន្ទាប់ពីភាគីទាំងពីរសម្រេចបាននូវលទ្ធផលជាផ្លែផ្កាក្នុងការចរចាជុំទី១ នៅអាប៊ុយដាប៊ី និងជុំទី២ នៅភ្នំពេញកន្លងទៅ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនោះ ភាគីទាំងពីរបានគាំទ្រចំពោះបំណង ដែលភាគីទាំងពីរគ្រោងនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA ឱ្យបានត្រឹមជុំទី៣នេះ និងឈានដល់ការប្រកាសបិទបញ្ចប់ ការចរចាជាផ្លូវការនាពេលឆាប់ៗខាងមុខ។

ភាគីទាំងពីរក៏បានទទួលស្គាល់ថា កិច្ចព្រមព្រៀង Cambodia-UAE CEPA នេះនឹងក្លាយជាកម្លាំងចលករ ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ។

លោក Juma AI Kait អនុរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនិងជាប្រធានក្រុមចរចាភាគីអេមីរ៉ាតអារ៉ាប់រួម  បានកត់សម្គាល់នូវសញ្ញា​ណ​ជាវិជ្ជមានក្នុងពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ៤០០ លានដុលា្លរអាមេរិកក្នុងឆ្នាំ២០២២ កើនឡើងប្រមាណ៣០ភាគរយ ធៀបនឹងឆ្នាំ២០២១ និងរំពឹងថាកិច្ចព្រមព្រៀង Cambodia-UAE CEPA នឹងបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់កើនតែប្រសើរថែមទៀត ។

បើផ្អែកតាមវឌ្ឍនភាពការងារ ដែលសម្រេចបានចាប់តាំងពីការចរចាជុំទី២មក ភាគីទាំងពីរមានសុទិដ្ឋិនិយមថា ការចរចាលើអត្ថបទនៃកិច្ចព្រមព្រៀង CAM-UAE CEPA អាចនឹងបញ្ចប់ទាំងស្រុងក្នុងការចរចាជុំទី៣នេះ រីឯការចរចា លើការបើកច្រកទីផ្សារនឹងអាចបញ្ចប់ ក្នុងអំឡុងអន្តរកិច្ចប្រជុំខាងមុខ ដែលអាចឱ្យភាគីទាំងពីរប្រកាសបញ្ចប់ការចរចា នាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here