ទីក្រុងក្វាងចូវប្រកាសបោះទុនវិនិយោគ២៩ពាន់លានដុល្លារលើបន្ទះ អេឡិចត្រូនិក និងបច្ចេកវិទ្យាជាន់ខ្ពស់

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋបាលក្រុងក្វាងចូវ បានបោះទុនវិនិយោគ២០០ពាន់លានយ័ន(២៩ពាន់លានដុល្លារអាមេរិក) សម្រាប់បង្កើតមូលនិធិដើម្បីជំរុញសកម្មភាពផលិតឧបករណ៍អេឡិចត្រូនិក ថាមពលកកើតឡើងវិញ និងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់ផ្សេងទៀតនៅក្នុងទីក្រុង។

កម្មវិធីនេះ ធ្វើឡើងតាមគំនិតផ្តួចផ្តើមបច្ចេកវិទ្យាផ្សេងៗ ដែលទើបនឹងចាប់ផ្តើម ដោយរដ្ឋាភិបាលក្រុងប៉េកាំង ស៊ិនជិន និងហាងចូវ ដើម្បីជួយជំរុញការស្ទុះងើប នៃសេដ្ឋកិច្ចរបស់ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអាជ្ញាធរក្នុងតំបន់នៅទីក្រុងក្វាងចូវ បានប្រកាសកាលពីចុងសប្តាហ៍ អំពីការបញ្ចូលទឹកប្រាក់ចំនួន១៥០ពាន់លានយ័ន ទៅក្នុងមូលនិធិវិនិយោគឧស្សាហកម្ម (FoF) ដែលនឹងផ្តោតលើសកម្មភាព ផ្តល់ហិរញ្ញប្បទានក្នុងវិស័យបន្ទះឈីប semiconductors ថាមពលកកើតឡើងវិញ និងការផលិតកម្រិតខ្ពស់។

FoF ដែលគ្រោងបណ្តាក់ទុនតាមរយៈមូលនិធិរង និងហិរញ្ញប្បទានផ្ទាល់ មានគោលបំណងទាក់ទាញគម្រោងខ្នាតមធ្យម និងខ្នាតធំទៅកាន់ទីក្រុងក្វាងចូវ ហើយពង្រីកទៅជាចង្កោម នៃមូលនិធិសរុបចំនួន៦០០ពាន់លានយ័នជាបណ្តើរៗ។

ទឹកប្រាក់ចំនួន៥០ពាន់លានយ័នផ្សេងទៀត ត្រូវបានរក្សាទុកសម្រាប់មូលនិធិ Innovation Investment FoF របស់ទីក្រុងក្វាងចូវ ដែលនឹង   ផ្តោតលើបណ្តាក្រុមហ៊ុន បច្ចេកវិទ្យាទំនើបៗដំណាក់កាលដំបូង។

គំនិតផ្តួចផ្តើមចុងក្រោយបំផុតរបស់ទីក្រុងក្វាងចូវ គឺស្របតាមការអំពាវនាវដែលធ្វើឡើង ដោយថ្នាក់ដឹកនាំរបស់ប្រទេសចិន សម្រាប់ជំនួយ ក្នុងការស្តារឡើងវិញនូវវិស័យឯកជន ដែលបានរងគ្រោះ។

លើសពីនេះទៀត កិច្ចខិតខំប្រឹងប្រែងផ្តល់មូលនិធិ របស់ទីក្រុងក្វាងចូវនឹងបង្កើនសមត្ថភាព សម្រាប់ប្រទេសចិនក្នុងការប្រកួតប្រជែង ផ្នែកបច្ចេកវិទ្យារបស់ខ្លួនជាមួយសហរដ្ឋអាមេរិកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here