ថៃ​រំពឹង​ប្រមូលបានប្រាក់​ចំណូល១១៣,៥លានដុល្លារពីសេវាកម្មឯកសាររបស់ភ្ញៀវ​ទេសចរចូលប្រទេសរបស់ខ្លួន

ដោយ: គង់ លាងហួរ

បាងកក: លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃបានអះអាងថា ប្រទេសថៃនឹងទទួលបានប្រាក់ចំណូលចំនួន៣,៩ពាន់លានបាត (ប្រហែល១១៣,៥៣លានដុល្លារ) បន្ទាប់ពីមានការសម្រេចចិត្តអនុវត្តន៍ ថ្លៃសេវាចំនួន៣០០បាតលើភ្ញៀវទេសចរបរទេស ចាប់ពីថ្ងៃទី១ ខែមិថុនាខាងមុខ។

លោកបានអះអាងបែបនេះ ដោយផ្អែកលើការព្យាករណ៍ថា អ្នកដំណើរចំនួន១៣លាននាក់ នឹងមកទស្សនាប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមិថុនារហូតដល់ចុងឆ្នាំ២០២៣នេះ។

ចាប់ពីថ្ងៃទី១ ខែមិថុនា ភ្ញៀវទេសចរដែលចូលមកប្រទេសថៃ តាមផ្លូវអាកាស នឹងត្រូវគិតថ្លៃសេវា៣០០បាត(ប្រហែល៨,៧៣ដុល្លារ) ចំណែកអ្នកដែលចូលមកប្រទេសថៃ តាមរយៈផ្លូវគោក ឬផ្លូវទឹកត្រូវបង់ថ្លៃ១៥០បាត(ប្រហែល៤,៣៦ដុល្លារ)។

លោកបានបន្តថា “នៅក្នុងចំណោមទឹកប្រាក់ចំនួន៣,៩ពាន់លានបាត ក្នុងនោះថវិកា៦៥០លានបាត នឹងត្រូវចំណាយលើការធានារ៉ាប់រងការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរ ហើយថវិកា៣,២៥ពាន់លានបាតទៀត ដែ​ល​នៅសល់ នឹងដាក់បញ្ចូលទៅក្នុងមូលនិធិ សម្រាប់ការអភិវឌ្ឍទេស​ចរណ៍”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Phiphat បានពន្យល់ថា ថ្លៃសេវាចូលប្រទេសថៃចំនួន៣០០បាត នឹងត្រូវបញ្ចូលទៅក្នុងតម្លៃសំបុត្ររបស់ពួកគេ សម្រាប់អ្នកធ្វើដំណើរតាមយន្តហោះ ដោយក្រុមហ៊ុនអាកាសចរណ៍ចែករំលែក៥ភាគរយ នៃថ្លៃសេវាចូលប្រទេសថៃជាថ្លៃប្រតិបត្តិការ។

លោក Phiphat បានបញ្ជាក់ថា “គំនិតនេះគឺអាចធ្វើទៅបាន ហើយអាចអនុវត្តបានទាន់ពេលវេលា ចាប់តាំងពីពេលនេះរដ្ឋាភិបាលកំពុងពិភា​ក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីប្រមូលថ្លៃសេវាចូលប្រទេសរបស់យើង”។

លោក​បន្ថែម​ថា “ទន្ទឹម​នឹង​នេះ អ្នក​ធ្វើដំណើរ ដែល​ចូល​មកកាន់ប្រទេស​ថៃតាម​ផ្លូវ​គោក ឬ​ផ្លូវ​ទឹក ត្រូវ​បង់​ថ្លៃ​ចូល១៥០បាត តាម​រយៈម៉ាស៊ីន​បញ្ជរ គេហទំព័រ ឬ​កម្មវិធីផ្សេងៗ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here