ក្រសួងទេសចរណ៍ពង្រឹងការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចតាម បណ្តាខេត្តភូមិភាគឦសាន្ត

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងទេសចរណ៍បាន និងកំពុងពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបដិសណ្ឋារកិច្ច ដើម្បីជម្រុញសេវាកម្មនេះកាន់តែមានភាពប្រសើរឡើង។

លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា តំណាងលោកបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Christian Volder Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact បានអញ្ជើញជាធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល “អ្នកវាយតម្លៃបង្គោល ហូកា ជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ សម្រាប់ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី និងមណ្ឌលគិរី”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាក់ សុខុម បានលើកឡើងថា ការចូលរួមដ៏មានតម្លៃរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងកម្មវិធីនេះ បានបង្ហាញអំពីការរួបរួមគ្នាយកចិត្តទុកដាក់លើការលើកកម្ពស់ជំនាញ វិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ការស្តារសម្បទាវិជ្ជាជីវៈទេសចរណ៍ បង្កើតឱកាសការងារដល់យុវជន និងរួមគ្នាគៀងគរអ្នកជំនា​ញ ដែលបានចាកចេញពីជំនាញវិជ្ជាជីវៈទេសចរណ៍ អំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩ ឲ្យត្រឡប់មកចាប់ជំនាញវិជ្ជាជីវៈទេសចរណ៍ឡើងវិញ ក៏ដូចជាការពង្រឹងពង្រឹងជំនាញវិជ្ជាជីវៈ សំដៅធានានូវគុណភាពសេវាកម្មទេស​ចរណ៍ផងដែរ។

លោកបានបន្តទៀតថា វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោល ហូកា នេះ គឺជាវគ្គពង្រឹងសមត្ថភាពបន្ថែមដល់លោកគ្រូ អ្នកគ្រូបង្គោលតាមប  ណ្តាលខេត្តគោលដៅគម្រោង ដើម្បីទទួលបានជំនាញបច្ចេកបន្ថែមទៀតលើការធ្វើតេស្ត និងវាយតម្លៃសមត្ថភាពរបស់សិក្ខាកាម ក្រោយវគ្គបណ្តុះបណ្តាល។ កម្មវិធីនេះ នឹងចូលរួមពង្រឹងដល់និរន្តរភាព នៃការបណ្តុះបណ្តាលទៅថ្ងៃអនាគត ដោយយើងអាចនិយាយបានថា មន្ត្រីបង្គោលតាមខេត្តគោលដៅនឹងមានសមត្ថភាព ផ្នែកបណ្តុះបណ្តាលបច្ចេកទេសផង និងការធ្វើតេស្តសមត្ថភាពផង សំដៅធានាឲ្យបាននូវគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចហូកា ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

លោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact បានបង្ហាញជំហ៊រមុតមាំរបស់អង្គការ Swisscontact ដើម្បីគាំទ្រគណៈកម្មការការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ឲ្យមានដំណើរការបានយ៉ាងរលូន ប្រកបដោយប្រសិទ្ធភាព និងគុណភាព ជាពិសេសការចូលរួមចំណែក ដល់វិស័យទេសចរណ៍កម្ពុជា តាមរយៈការពង្រឹង និងលើកកម្ពស់ជំនាញវិជ្ជាជិវៈទេសចរណ៍ ដូចដែរលោកបណ្ឌិត ថោង ខុង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តែងលើកឡើងថា “ជំនាញវិជ្ជាជីវៈទេសចរណ៍ ជាអាយុជីវិតរបស់អ្នក (Tourism Skills Is your Life)”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here