ផ្សារហ៊ុនហុងកុងស្ទុះហក់ឡើងថ្លៃវិញ ស្របពេលសេដ្ឋកិច្ចចិនបង្ហាញសញ្ញាល្អប្រសើរ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុនហុងកុងភាគច្រើនបានហក់ឡើងថ្លៃ ស្របពេលក្រុមពាណិជ្ជករបានងាកទៅរកប្រាក់ចំណូលដែលមានសក្តានុពល ចំពេលសេដ្ឋកិច្ចចិនមានការស្ទុះងើបឡើងវិញ។

សន្ទស្សន៍ Hang Seng បានហក់ឡើង០,៨ភាគរយដល់២០៨៨៧,១៦នៅក្នុងពេលជួញដូរពេលថ្ងៃត្រង់ ដោយសន្ទស្សន៍គោលបានដាំក្បាលចុះ៨,៧ភាគរយក្នុងរយៈពេល៣សប្តាហ៍កន្លងមកនេះ។ សន្ទស្សន៍ផ្សារហ៊ុន Tech បានហក់ឡើង១,១ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានឡើងថ្លៃ១,១ភាគរយដូចគ្នា។

ផ្សារហ៊ុនរបស់ក្រុមហ៊ុន China Hongqiao បានហក់ឡើង១២ភាគរយដល់៩,២៧ដុល្លារហុងកុង ហើយផ្សារហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden បានឡើងថ្លៃ៣,៩ភាគរយដល់២,៦៥ដុល្លារហុងកុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុន China Mobile បានហក់ឡើង៣,១ភាគរយដល់៥៩,១៥ដុល្លារហុងកុង ហើយផ្សារហ៊ុនរបស់ក្រុមហ៊ុន Tencent បានហក់ឡើង០,៤ភាគរយដល់៣៧៥,២ដុល្លារហុងកុង។

ផ្សារហ៊ុនរបស់ក្រុមហ៊ុន Alibaba Group បានហក់ឡើង០,៤ភាគរយដល់៩៩,៨ដុល្លារហុងកុង ខណៈផ្សារហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្ត BYD បានដាំក្បាលចុះ១,៨ភាគរយទៅដល់២២៥,៤ដុល្លារហុងកុង។

យោងតាមក្រុមអ្នកវិភាគនៅក្រុមហ៊ុន Goldman Sachs បានឱ្យដឹងថា ភាពចល័តមានកម្រិតខ្ពស់ក្នុងរយៈពេលជាច្រើនឆ្នាំ ខណៈទិន្នន័យប្រេកង់ខ្ពស់ផ្លូវការបានចង្អុលបង្ហាញពីការស្ទុះងើបឡើងវិញដ៏រុឹងមាំ នៅក្នុងការដឹកជញ្ជូន សេវាកម្មភោជនីយដ្ឋាន វិស័យកម្សាន្ត និងការកម្សាន្ត ហើយផ្សារហ៊ុនក៏អាចកើនឡើងបន្ថែមទៀត ដោយសារតែកំណើនប្រាក់ចំណូល និងការចែកចាយផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here