ប្រទេសជប៉ុន និងសិង្ហបុរីគ្រោងគាំទ្រដល់អាជីវកម្មStartupsមកពី បណ្តាប្រទេសអាស៊ីអាគ្នេយ៍

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសជប៉ុន និងសិង្ហបុរីបានសម្រេចចិត្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីគាំទ្រដល់ការចាប់ផ្តើមអាជីវកម្ម Start-up នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណៈទីក្រុងតូក្យូកំពុងស្វែងរកភាពជាដៃគូបន្ថែមទៀតជាមួយក្រុមហ៊ុននៅក្នុងតំបន់។

ជាមួយនឹងគំនិតផ្តួចផ្តើមដ៏ឆាប់រហ័សនេះ បណ្តាក្រុមហ៊ុនធំៗមកពីប្រទេសជប៉ុន និងសិង្ហបុរី នឹងកំណត់បញ្ហាប្រឈម និងស្នើសុំសំណើអាជីវកម្ម ពីក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម Startup ហើយក្រុមហ៊ុនជប៉ុនចំនួន៤ រួមទាំង Itochu និង Panasonic នឹងចូលរួមនៅក្នុងវគ្គទី១។ នេះបើយោងតាមសារពត៌មាន ​​Nikkei Asia ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងតូក្យូគ្រោងគ្របដណ្តប់បណ្តា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ាន ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដូចជា ឥណ្ឌូនេស៊ី ថៃ និងវៀតណាម តាមរយៈគំនិតផ្តួចផ្តើមនេះ។

ក្រុមហ៊ុនជប៉ុន ដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ កំពុងស្វែងរកដៃគូក្នុងស្រុកនៅតំបន់អាស៊ីអាគ្នេយ៍ ដែលអាចបម្រើជាទីផ្សារដ៏មានសក្តានុពលសម្រាប់ផលិតផល និងសេវាកម្មរបស់ជប៉ុន។

ការថែរទាំវេជ្ជសាស្រ្ត គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ ដោយ​សារតែក្រុមហ៊ុន Panasonic កំពុងស្វែងរកការចាប់ផ្តើមអាជីវកម្ម ដើម្បីបង្កើនគុណភាពជីវិតសម្រាប់មនុស្សចាស់។

ដោយពិភាក្សាអំពីរបៀបដែលគំនិតផ្តួចផ្តើមនេះ អាចផ្តល់ផលប្រយោ​ជន៍ដល់ប្រទេសឡាវ លោកស្រី Nana Souananavong ស្ថាបនិកក្រុមហ៊ុន TOHLAO និងជាអនុប្រធានប្រតិបត្តិ នៃសមាគមពាណិជ្ជកម្មឡាវ ICT(Startup Chapter) បានមានប្រសាសន៍ថា “កត្តានេះនឹងក្លាយជាការដាស់តឿន ដ៏អស្ចារ្យមួយសម្រាប់ប្រទេសឡាវ ហើយវានឹងក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ដ៏សំខាន់បំផុត សម្រាប់ការដាក់ប្រទេសឡាវនៅលើផែនទី Startup  ហើយវិនិយោគិន ​នឹង​អាច​ស្វែង​រក​ប្រទេស​ឡាវ ​ជា​ទីផ្សារ​តភ្ជាប់​មួយ​ទៀត​ក្នុង​តំបន់”។

លោកស្រីបានមានប្រសាសន៍ថា “ឱកាសបែបនេះ នឹងលើកទឹកចិត្តដល់សហគមន៍ ចាប់ផ្តើមអាជីវកម្ម ក្នុងតំបន់ឱ្យធ្វើការរួមគ្នា ក្នុងការដោះស្រាយបញ្ហាកាន់តែធំ ដោះស្រាយចំណុចឈឺចាប់ ក្នុងតំបន់ឱ្យកាន់តែមានយុទ្ធសាស្ត្រ និងបង្កើតកិច្ចសហការពិតប្រាកដ ដែលនឹងផ្តល់លទ្ធផលល្អប្រសើរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here