សមាគមមីក្រូហិរញ្ញវត្ថុរៀបចំកិច្ចប្រជុំក្លឹបហិរញ្ញវត្ថុលើកទី១

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀនចំកិច្ចប្រជុំក្លឹបហិរញ្ញវត្ថុលើកទី១ ប្រចាំឆ្នាំ២០២៣ ក្នុងគោលបំណងពិភាក្សាគ្នា ចែករម្លែកចំណេះដឹង ជំនាញទៅវិញទៅមកក្នុងក្លឹប។

នៅក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុននេះ ថ្នាក់ដឹកនាំាំ និងសមាជិកក្លឹបបានជជែកគ្នាពីកត្តាប្រឈម និងការអនុវត្ត ស្តង់ដារគណនេយ្យ #CIFRS និង កិច្ចការពាក់ព័ន្ធនឹងពន្ធដារ និងប្រកាសថ្មីៗ ដែលដាក់ចេញដោយនិយតករ និងក្រសួងពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំក្លឹបនេះ ទទួលបានការអញ្ជើញចូលរួមអធិបតីភាពពី លោកស្រី តុប សុក្រសម្ភារ ប្រធានគណៈកម្មាធិការ សវនកម្មនិងហិរញ្ញវត្ថុ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងដឹកនាំសម្របសម្រួលដោយ លោកអ៊ំ សារ៉េត ប្រធានក្លឹបហិរញ្ញវត្ថុ លោក​ស្រី​ផេង វួចណាយ ប្រធាន​ហិរញ្ញវត្ថុ​ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្រុមបច្ចេកទេសស្នូលនៃក្លឹបហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពី បុគ្គលិកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ ដែលជាសមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រមាណ១២៨ស្ថាប័ន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here