ប្រទេសចិនគ្រោងអនុម័តច្បាប់ថ្មីដើម្បីគ្រប់គ្រងហានិភ័យរបស់ ធនាគារពាណិជ្ជ

ដោយ: គង់ លាងហួរ

ប៉េកាំងៈ និយតករធនាគាររបស់ប្រទសចិន និងធនាគារកណ្តាលគ្រោងអនុម័តប្រព័ន្ធនិយតកម្ម ដែលមានលក្ខណៈខុសប្លែកគ្នា បន្ថែមទៀតសម្រាប់វាយតម្លៃភាពគ្រប់គ្រាន់នៃដើមទុន និងការគ្រប់គ្រងហានិភ័យរបស់ធនាគារពាណិជ្ជ ក្នុងជំហានមួយដើម្បីការពារហានិភ័យ នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ គណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រង រួមជាមួយធនាគារប្រជាជនចិន បានរួមគ្នាចេញផ្សាយសេចក្តីព្រាងច្បាប់ ដែលបានធ្វើវិសោធនកម្ម។ ពួកគេបានអះអាងថា ច្បាប់នោះមានគោលបំណងជួយដល់ធនាគារ ដើម្បីបន្តកែលម្អភាពជាក់លាក់ នៃការវាស់វែងហានិភ័យ និងណែនាំធនាគារ ក្នុងការបម្រើសេដ្ឋកិច្ចពិតប្រាកដឱ្យបានកាន់តែប្រសើរឡើង ។

សេចក្តីព្រាងច្បាប់ ដែលនាំឱ្យវិស័យធនាគារខិតទៅជិតស្តង់ដារពិភពលោកនោះ នឹងបែងចែកធនាគារជា៣ក្រុម ដោយផ្អែកលើទំហំអាជីវកម្ម និងកម្រិតហានិភ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ច្បាប់​នេះ​នឹង​អនុវត្តន៍ ​ប្រព័ន្ធ​និយតកម្ម​ខុស​ប្លែក​ពី​គ្នា​ចំពោះធនាគារ។ ធនាគារដែលមានទ្រព្យសកម្មច្រើន ឬអាជីវកម្មឆ្លងព្រំដែនធំគួរសមនឹងស្ថិតនៅក្រោមតម្រូវការដើមទុនដ៏តឹងរ៉ឹងជាងមុន ហើយនឹងត្រូវបង្ហាញព័ត៌មានបន្ថែមដល់ក្រុមនិយតករ។

លើសពីនេះ ច្បាប់នោះនឹងរួមបញ្ចូលកត្តាជាក់លាក់បន្ថែមទៀត ដើម្បីវាស់ស្ទង់ហានិភ័យរបស់ធនាគារ ចំពោះការផ្តល់ប្រាក់កម្ចីទិញផ្ទះ ដូចជាប្រភេទអចលនទ្រព្យ ប្រភពនៃការសងត្រលប់ និងសមាមាត្រប្រាក់កម្ចីទៅនឹងតម្លៃ(LTV)៕

LEAVE A REPLY

Please enter your comment!
Please enter your name here