ក្រុមសង្គមងងឹតបរទេសត្រូវបានចោទប្រកាន់ថាកំពុងលួចប្លន់ការងារពលរដ្ឋថៃ នៅភូកេត

ដោយៈ សុខុម

បាងកក: ឧស្សាហកម្មបដិសណ្ឋារកិច្ចនៅភូកេត កំពុងជំរុញឱ្យរដ្ឋាភិបាលថៃ ជួយដោះស្រាយបញ្ហាក្រុមម៉ាហ្វៀ ឬជនសង្គមងងឹតបរទេស ដែលកំពុងបើករបររកស៊ីផ្ទាល់ខ្លួន កាន់តែច្រើនឡើងៗនៅលើកោះ រមណីយដ្ឋានមួយនេះ។

បណ្ដានាយកប្រតិបត្តិក្នុងឧស្សាហកម្ម បដិសណ្ឋារកិច្ចបានបង្ហាញការព្រួយបារម្ភថា ជនបរទេសកំពុងកេងចំណេញលើច្បាប់ ដើម្បីបើកមុខរបររកស៊ីផ្ទាល់ខ្លួន ដោយពួកគេដណ្ដើមការងារ ដែលទុកសម្រាប់ប្រជាជនថៃ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ។

ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះស្ដីអំពី បញ្ហាទេសចរណ៍នៅខេត្តចំនួន៣របស់ថៃ លោក Pramookpisitt Achariyachai ស្ថាបនិកក្រុមហ៊ុន Kata Group Resorts បានលើកឡើងថា ជនបរទេសមួយចំនួនកំពុងតែបំពានច្បាប់ស្ដីពី ការងារដែលទុកឱ្យពលរដ្ឋថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានគូសបញ្ជាក់ថា មុខរបរបច្ចុប្បន្នដែលគ្រប់គ្រងដោយជនបរទេសរួមមានទាំងសេវារត់តាក់ស៊ី និងកន្លែងជួលស្នាក់នៅផងដែរ ដោយជនបរទេសខ្លះជួលវីឡា និងខុនដូ ដែលត្រូវបានបោះបង់ចោលអំឡុងវិបត្តិកូវីដ-១៩ ហើយបានប្រែក្លាយវាទៅជាកន្លែងជួលស្នាក់នៅ ឱ្យទៅជនរួមជាតិរបស់ពួកគេ។

លោកបានបន្ថែមថា ជនបរទេសទាំងនោះភាគច្រើន គឺជាជនជាតិរុ ស្ស៊ី។

លោក Pramookpisitt Achariyachai បានបង្ហាញការព្រួយបារម្ភថា ក្រុមម៉ាហ្វៀបរទេសអាចនឹងគ្រប់គ្រង កោះរមណីយដ្ឋានមួយនេះ ដែលស្រដៀងគ្នា ទៅនឹងអ្វីដែលបានកើតឡើងនៅផាត់តាយ៉ា កាលពីពីរបីទស​វត្សរ៍មុន។

លោកបានជំរុញឱ្យរដ្ឋមន្ត្រីទេសចរណ៍ និងកីឡាជួយដោះស្រាយបញ្ហាទាំងនេះជាបន្ទាន់៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here