កូរ៉េខាងត្បូងគ្រោងបង្កើនជើងហោះហើរជាមួយប្រទេសចិនដល់៨០ ជើងក្នុងមួយសប្តាហ៍

ដោយ: គង់ លាងហួរ

សេអ៊ូល: នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Han Duck-soo បានឱ្យដឹងនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលគ្រោងបង្កើនជើងហោះហើរ រវាងកូរ៉េ និងចិនដល់៨០ជើងក្នុងមួយសប្តាហ៍ នៅចុងខែកុម្ភៈនេះ ខណៈស្ថានភាពជំងឺកូវីដ-១៩កំពុងបង្ហាញសញ្ញានៃស្ថេរភាព។

លោក Han បានថ្លែងប្រាប់កិច្ចប្រជុំមួយថា ចំនួនជើងហោះហើរបច្ចុ ប្បន្ន ទៅកាន់ប្រទេសចិនមានចំនួន៦២ជើង ក្នុងមួយសប្តាហ៍ ក្រោមវិធានការទប់ស្កាត់ ដែលត្រូវបានដាក់ចេញនៅចុងខែធ្នូ ឆ្នាំ២០២២ ហើយចំនួនជើងហោះហើរ នឹងត្រូវបង្កើនជាលំដាប់រហូតដល់១០០ជើង ក្នុងមួយសប្តាហ៍ចាប់ពីខែក្រោយតទៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសកូរ៉េខាងត្បូង បានតម្រូវឱ្យអ្នកធ្វើដំណើរមកពីប្រទេសចិន ធ្វើតេស្តរកជំងឺកូវីដ មុនពេលចេញដំណើរ និងពេលមកដល់ ហើយពួកគេតម្រូវឱ្យមកដល់អាកាសយានដ្ឋានអន្តរជាតិ Incheon ដើម្បីគ្រប់គ្រងការទប់ស្កាត់ឱ្យបានត្រឹមត្រូវរហូតដល់ចុងខែកុម្ភៈនេះ។

លោក Han បានមានប្រសាសន៍ថា “នៅសប្តាហ៍ក្រោយ រដ្ឋាភិបាលកូរ៉េនឹងធ្វើការសម្រេចចិត្តថា តើត្រូវដកការរឹតបន្តឹងបែបនេះឬយ៉ាងណា”។

លោក Han បានបន្តថា “ស្ថានភាពជំងឺកូវីដ មានស្ថិរភាពយ៉ាងច្បាស់ ដោយចំនួនករណី ដែលបានឆ្លងជាមធ្យមប្រចាំថ្ងៃ បានធ្លាក់ចុះរយៈពេល៨សប្តាហ៍ជាប់ៗគ្នា”។

លោក Han បានបញ្ជាក់ថា “ប្រសិនបើស្ថានការណ៍នេះ នៅតែបន្តស្ថិតក្រោមការគ្រប់គ្រងបាន នោះប្រទេសកូរ៉េ នឹងចាប់ផ្តើមពិភាក្សាអំពីការដកការរឹតបន្តឹងមេរោគកូវីដ ដែលនៅសេសសល់ទាំងអស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here