ការធ្វើជំរឿនកសិកម្មនឹងចាប់ផ្តើមនៅដើមត្រីមាសទី២ឆ្នាំនេះ ដែលគ្រប    ដណ្តប់លើប្រជាពលរដ្ឋជាង២លានគ្រួសារ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ការជំរឿនកសិកម្មទូទាំងប្រទេស នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។

ដើម្បីត្រៀមឆ្ពោះទៅកាន់ការធ្វើជំរឿនកសិកម្ម ប្រកបដោយប្រសិទ្ធភាព លោកបណ្ឌិត ឆាយ ថ​​​ន ​ទេសរដ្ឋ​ម​ន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានដឹកនាំកិច្ចប្រជុំមួយនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដើម្បីត្រៀម​បើកវគ្គបណ្តុះបណ្តាលមន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍នៅតាមរាជធានី-ខេត្ត ពី​​ថ្ងៃ​ទី​២៧ ដល់ថ្ងៃទី៣០ ខែមីនា។

លោកបន្តថា “ជំរឿនកសិកម្មនេះ ជាការធ្វើឡើងលើកទី២ បន្ទាប់ពីបានអនុវត្តម្ដងរួចមកហើយកាលពីឆ្នាំ២០១៣”។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្រ្តី ឆាយ ថន ជំរឿនកសិកម្មកម្ពុជាឆ្នាំ​​២​០២៣ ធ្វើឡើង ដើម្បី​ឆ្លើយ​ត​ប​សេ​ច​ក្តី​ត្រូ​​វការប្រើប្រាស់ទិន្នន័យ ស​ម្រា​ប់ជាធាតុចូលដ៏សំខាន់បំផុត ក្នុង​ការរៀបចំធ្វើគោលនយោ​បា​យ​​​អភិវឌ្ឍន៍វិស័យកសិកម្ម សេ​ដ្ឋកិច្ចបរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និងសុខុមា​ល​ភា​​​ពរ​បស់ប្រជាជនកម្ពុជា ហើ​យនិងជាសូចនាករយ៉ាងសំខាន់ សម្រាប់តាមដាន ត្រួតពិនិត្យ វា​យ​​​តម្លៃ​លើ​ក​ម្ម​វិ​ធី​គោ​ល​ន​យោ​បាយ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ផែ​ន​កា​រ​យុ​ទ្ធ​សា​​​ស្រ្តអភិវឌ្ឍន៍ជាតិ យុ​ទ្ធ​សាស្រ្តនៃការលុបបំបាត់ភាពក្រីក្រ និង​គោល​ដៅអ​ភិវ​ឌ្ឍន៍​ប្រក​ប​ដោ​​​យចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។​

លោកឆាយ ថនបានបន្ថែមថា ការងារជំរឿនកសិកម្មឆ្នាំ២០២៣នេះ ទទួលបានការឧប​ត្ថ​ម្ភ​គាំ​ទ្រ ​ផ្នែ​ក​ប​ច្ចេ​​​​កទេសពីអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ( FAO) និ​ង​គាំ​ទ្រ​ថ​​​វិ​​កាទាំងស្រុងពីរាជរដ្ឋាភិបាលកម្ពុជា និង​មា​​​​នវិសាលភាពធំធេង ដ្បិតការប៉ាន់ស្មានចំ​នួនប្រ​ជាជ​នក​ម្ពុជា​មាន​កំណើ​ន​ដ​ល់​ជា​ង​​​​១​​៧លាននាក់ ដែលមានប្រមាណ៣,៩លានគ្រួសារ នៅឆ្នាំ២០២៣ និ​ងគ្រួ​សា​រ​​ប្រ​ក​ប​​​​​មុខរបរកសិកម្ម នៅទូទាំប្រទេសកម្ពុជាមានប្រមាណជាង ២,៧លានគ្រួសារ៕​

LEAVE A REPLY

Please enter your comment!
Please enter your name here