ទស្សនវិស័យសម្រាប់ទីផ្សារអចលនទ្រព្យថៃកំពុងកើនឡើងនៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការព្យាករណ៍អំពីសន្ទស្សន៍ អចលនទ្រព្យលំនៅដ្ឋានសរុបសម្រាប់ឆ្នាំ២០២៣ បានប្រសើរឡើង ដោយសារការកាត់បន្ថយការផ្ទេរប្រាក់ និងថ្លៃកម្ចីបន្តផ្តល់អត្ថប្រយោជន៍ ដល់អ្នកទិញអចលនទ្រព្យកម្រិតមធ្យម។

លោក Vichai Viratkapan អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានមានប្រសាសន៍ថា សន្ទស្សន៍អចលនទ្រព្យលំនៅដ្ឋានសរុបកាលពីឆ្នាំ២០២២ បានកើនឡើង២១ភាគរយ រហូតទៅដល់៩១,៧ភាគរយ ធៀបនឹង៧៥,៧ភាគរយក្នុងឆ្នាំ២០២១ ដែលតួលេខឆ្នាំ២០២២ គឺជាតួលេខខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Vichai បានបន្តថា “កត្តាជំរុញសំខាន់ គឺដែនកំណត់សមាមាត្រឥណទានទៅតម្លៃ(LTV) ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៩ ដោយបានបន្ធូរបន្ថយនៅឆ្នាំ២០២១ និងបញ្ចប់កាលពីឆ្នាំ២០២២”។លោកបញ្ជាក់ថា “នៅឆ្នាំនេះយើងព្យាករណ៍ថា សន្ទស្សន៍នឹងធ្លាក់ចុះ១,៦ភាគរយ ទៅដល់៩០,២ ដោយសារហានិភ័យនៅតែមានលើសពីកត្តាវិជ្ជមាន”។

សន្ទស្សន៍អចលនទ្រព្យលំនៅដ្ឋានសរុប ត្រូវបានព្យាករណ៍ ដោយប្រើតួលេខផ្នែកផ្គត់ផ្គង់ និងតម្រូវការដែលបានប៉ាន់ប្រមាណ ដែលត្រូវបានជះឥទ្ធិពលដោយកត្តាសេដ្ឋកិច្ចរួមមានកំណើនGDP អត្រាការប្រាក់ គោលនយោបាយ និងស្ថានភាពសំខាន់ៗ អត្រាអតិផរណា និងអត្រាស្រូបយកលំនៅដ្ឋាន។

ការព្យាករណ៍សន្ទស្សន៍ក្នុងរង្វង់៩០,២ សម្រាប់ឆ្នាំ២០២៣ ត្រូវបានកើនឡើងនៅក្នុងខែនេះ បើធៀបនឹង៨៩,៥ក្នុងខែវិច្ឆិកាឆ្នាំ២០២២ ដោយ​សារកត្តាមួយចំនួនបានផ្លាស់ប្តូរ។

លោកVichai បានអះអាងថា “កត្តាជំរុញដ៏សំខាន់ ដែលនៅពីក្រោយការកើនឡើងនេះគឺនៅផ្នែកខាងតម្រូវការ រួមទាំងការផ្ទេរលំនៅដ្ឋាន និងប្រាក់កម្ចីទិញផ្ទះថ្មីផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here