លោកអូន ព័ន្ធមុនីរ័ត្ន ជំរុញក្រសួងសាធារណការពន្លឿនលើការសិក្សាផ្លូវល្បឿនលឿនទៅកាន់ប៉ូលសេដ្ឋកិច្ចទី៣

ដោយៈ សុផារី

ភ្នំពេញៈ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១៦ខែកុម្ភៈនេះ បានជំរុញដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបន្តជំរុញការសិក្សាគម្រោងសាងសង់ ផ្លូវល្បឿនលឿនទៅកាន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសប៉ូលសេដ្ឋកិច្ចទី៣។

ក្រៅពីនេះ លោកបានមានប្រសាសន៍ឱ្យក្រសួង បង្កើនល្បឿនការសិក្សាគម្រោងនានារួមមាន គម្រោងផ្លូវរថភ្លើងធុន ស្រាលតភ្ជាប់ ពីក្រុងសៀមរាប ទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ គម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ គម្រោងផ្លូវរថភ្លើងក្រោមដីនៅក្នុង រាជធានីភ្នំពេញ និងគម្រោងផ្លូវដែកល្បឿនលឿន ដែលត្រូវធ្វើឡើងជាកញ្ចប់ ទាំងសម្រាប់ការតភ្ជាប់ផ្ទៃក្នុងកម្ពុជា និងសម្រាប់ការតភ្ជាប់ក្នុងតំបន់ ជាពិសេសការតភ្ជាប់រហូតទៅដល់ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “ចំពោះមុខនេះ ខ្ញុំសូមស្នើក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាឲ្យបានច្បាស់ លាស់ និងគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកភាគខាងជើងភ្នំពេញ- ប៉ោយប៉ែត ទាំងល្បឿនលឿន និងល្បឿនធម្មតា ដើម្បីលើកជាយោបល់គ្រប់ជ្រុងជ្រោយ ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេ​ច”។

លោកឧបនាយករដ្ឋមន្រ្ដី ក៏បានផ្តល់អនុសាសន៍ឱ្យក្រសួងសាធារណការបន្តខិតខំដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយចំនួនទៀត ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ឱ្យបានចប់សព្វគ្រប់ និងទាន់ពេល ដើម្បីចូលរួមចំណែកក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ  ឱ្យបានកាន់តែមានប្រសិទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here