កម្ពុជាអបអរសាទរពិធីសម្ពោធការិយាល័យរៀបចំអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម នៅទីក្រុងហុងកុង

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ លោកសុខ សុភ័ក្រ្ត រដ្ឋលេខាក្រសួងពាណិជ្ជកម្ម បានអញ្ជើ​ញថ្លែងសុន្ទរកថា អបអរសាទរពិធីសម្ពោធការិយាល័យ រៀបចំអង្គការសន្ធានកម្មអន្តរជាតិ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហុងកុង សាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈប្រព័ន្ធ Video Conference។

ថ្លែងក្នុងពិធីនេះ លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីការគាំទ្រយ៉ាងពេញទំហឹង របស់រាជរដ្ឋាភិបាលនៃកម្ពុជា ទៅលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងការបង្កើតអង្គការអន្តរជាតិ សម្រាប់សន្ធានកម្ម ដែលតាមរយៈនេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពី ការបង្កើតការិយាល័យរៀបចំ សម្រាប់ការចរចាបង្កើតអង្គការអន្តរជាតិ សម្រាប់សន្ធានកម្មនាពេលអនាគត (Joint Statement on the Future Establishment of International Organization for Mediation) កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមក។

លើសពីនេះទៅទៀត លោកសុខ​ សុភ័ក្រ បានលើកឡើងផងដែរថា ការបង្កើតអង្គការអន្តរជាតិ សម្រាប់សន្ធានកម្មនេះ នឹងផ្តល់នូវយន្តការនៃការដោះស្រាយវិវាទថ្មីមួយ ដែលមានភាពបត់បែនមានប្រសិទ្ធិផល ចំណា​យពេលវេលា និងកម្រៃសេវាតិច សម្រាប់ដោះស្រាយវិវាទអន្តរជាតិ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម ដែលយន្តការថ្មីនេះនឹងក្លាយជាមធ្យោ​បាយបន្ថែមលើយន្តការតុលាការ និងមជ្ឈត្តការផ្នែកពាណិជ្ជកម្មដែលមានស្រាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនាមជាប្រទេសហត្ថលេខី នៅក្នុងសេចក្តីថ្លែងការណ៍រួម ព្រះរាជាណាចក្រកម្ពុជា នឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងការចរចារលើអនុសញ្ញាអន្តជាតិ និងលិខិតតូបករណ៍អន្តរជាតិដទៃទៀត ពាក់ព័ន្ធនឹងសន្ធានកម្មនេះ ក៏ដូចជា បន្តគាំទ្រនិងអនុវត្តនូវវិធាននានាដែលពាក់ព័ន្ធផងដែរ៕

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here