ប្រទេសចិនជំទាស់នឹងសហរដ្ឋអាមេរិកជុំវិញការរឹតបន្តឹងការនាំចេញបន្ទះឈីបមកកាន់ប្រទេសរបស់ខ្លួន

ដោយ: គង់ លាងហួរ

សៀងហៃ: សមាគមឧស្សាហកម្មបន្ទះ Semiconductor ចិន (CSIA) ដែលជាក្រុមហ៊ុនពាណិជ្ជកម្មឧស្សាហកម្ម បន្ទះឈីបកំពូលរបស់ប្រទេសនេះ បានប្រឆាំងនឹងការគ្រប់គ្រង ការនាំចេញបន្ទះឈីបរបស់សហរដ្ឋអាមេរិក ជប៉ុន និងហូឡង់។

សមាគមនេ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រសិនបើការរឹតបន្តឹងក្លាយជាការពិតនោះ វានឹងបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មបន្ទះ semiconductor នៅក្នុងប្រទេសចិន ជាមួយនឹងការខូចខាតដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជា ការខូចខាតរយៈពេលវែងដល់ផលប្រយោជន៍ អ្នកប្រើប្រាស់នៅទូទាំងពិភពលោកផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

CSIA ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ចិន ​ឱ្យ​បង្កើត​ច្បាប់ដើម្បីរក្សា​បាន ​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​សុខភាព​ល្អ​ នៃ​បរិស្ថានវិទ្យា​ឧស្សាហកម្មបន្ទះ semiconductor នៅលើពិភពលោក”។

កាលពីខែមករាកន្លងទៅ ប្រទេសជប៉ុន និងហូឡង់បានឯកភាពគ្នា ក្នុងការអនុវត្តតាមការរឹតបន្តឹង ការនាំចេញប្រឆាំងនឹងវិស័យបន្ទះឈីបរបស់ប្រទេសចិន ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីខែតុលា ឆ្នាំ២០២២។

ការដាក់ទណ្ឌកម្មដំបូងគេរបស់សហរដ្ឋអាមេរិក គឺសំដៅលើការទិញបន្ទះឈីបកុំព្យូទ័រឆ្លាតវៃសិប្បនិម្មិត (AI) កម្រិតខ្ពស់ពីសំណាក់ប្រទេសចិន ក៏ដូចជាឧបករណ៍ ដែលរោងចក្រផលិតបន្ទះឈីប អាចប្រើប្រាស់ដើម្បីផលិតបន្ទះឈីបកុំព្យូទ័រឈានមុខគេផងដែរ។

ក្រុមហ៊ុនផលិតបន្ទះឈីប ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ Semiconductor Manufacturing International Corp និងក្រុមហ៊ុនផលិតអង្គចងចាំ ដែលមានមូលដ្ឋាននៅទីក្រុងវូហាន Yangtze Memory Technologies Co Ltd បានស្ថិតនៅក្នុងចំណោមបណ្តាក្រុមហ៊ុនរបស់ចិន ដែលនឹងត្រូវរងផលប៉ះពាល់ដោយសារការរឹតបន្តឹងនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here