សភាពាណិជ្ជកម្មមណ្ឌកកំពង់ចាម-មណ្ឌលគិរីត្រៀមបោះឆ្នោតជ្រើស រើសប្រធានថ្មី

ដោយៈ ម៉ាលីនណា

       កំពង់ចាមៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកបួន សារៈមុនី អញ្ជើញជាអធិបតី ក្នុងពិធីបើកការិយាល័យចុះឈ្មោះ​បោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំង​​ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម -មណ្ឌលគិរី អាណត្តិទី៣លើកទី១។

ពិធីនេះ ត្រូវបានរៀបចំឡើងដោយនាយកដ្ឋាន អភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម ក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្ម នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោក ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម អនុប្រធានមន្ទីរខេត្តមណ្ឌលគិរី ក្រុមការងារបច្ចេ​កទេស នៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ព្រមទាំងក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ខេត្តកំពង់ចាម មន្ទីរព័ត៌មានខេត្តកំពង់ចាម សមាជិកសភាពាណិជ្ជកម្ម សមាជិកទីប្រឹក្សា ពា​​ណិជ្ជករ អាជីវករ សេវាករនៅក្នុងខេត្ត និងបេក្ខជនឈរឈ្មោះជាច្រើនរូប។

លោកបួន សារៈមុនី ណែនាំពីនីតិវិធី និងដំណើការបោះឆ្នោតដែលមាន ដូចជា ទី១. ការបើកការិយាល័យចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមា​ជិកជ្រើសតាំង សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម -មណ្ឌលគិរី អាណត្តិទី៣លើកទី១ ដែលប្រព្រឹត្តទៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ទី២.ចាប់លេខរៀង និងរៀបចំសន្លឹកឆ្នោត ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ទី៣. ថ្ងៃស ផ្អាកឃោសនា និងរៀបចំការិយាល័យបោះឆ្នោត ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ និង៤.ថ្ងៃបោះឆ្នោត និងប្រកាសលទ្ធផល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានធ្វើការណែនាំបន្ថែម ពីលក្ខខណ្ឌសម្រាប់ដល់ពាណិជ្ជករ អាជីវករ សេវាករនៅក្នុងខេត្តកំពង់ចាម-មណ្ឌលគិរី ដែលមានបំណងចុះឈ្មោះឈរជាសមាជិកជ្រើសតាំង និងចុះឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី សម្រាប់អាណត្តិទី៣ លើកទី១៕

LEAVE A REPLY

Please enter your comment!
Please enter your name here