ផ្សារហ៊ុនហុងកុងដាំក្បាលចុះដល់កម្រិតទាបរយៈពេល៦សប្តាហ៍ ក្រោមសម្ពាធអត្រាការប្រាក់

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុនហុងកុង បានដាំក្បាលចុះដល់កម្រិតទាបក្នុង     រយៈពេល៦សប្តាហ៍ បន្ទាប់ពីទិន្នន័យអតិផរណារបស់អាមេរិក បានបង្កក្តីបារម្ភថា ធនាគារកណ្តាលអាមេរិក នឹងរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបន្ថែមទៀត ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃទំនិញ។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng បានដាំក្បាលចុះ១,៥ភាគរយ មកនៅត្រឹម២០៨០៨,០៩ គិតត្រឹមម៉ោង១១:៣៣នាទីព្រឹក ម៉ោងក្នុងស្រុក ដោយឆ្ពោះទៅរកការបិទទាបបំផុត ចាប់តាំងពីថ្ងៃទី៣ ខែមករា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ សន្ទស្សន៍ Hang Seng Tech បានដាំក្បាលចុះ០,៨ភាគរយ ហើយសន្ទស្សន៍ Shanghai Composite បានដាំក្បាលចុះ០,៣ភាគរយ។

ផ្សារហ៊ុន Alibaba Group ដាំក្បាលចុះ៦ភាគរយមកនៅត្រឹម១០០,៩ដុល្លារហុងកុង។ រីឯផ្សារហ៊ុន Tencent Holdings បានដាំក្បាលចុះ០,៦ភាគរយ មកនៅត្រឹម៣៧៦,២ដុល្លារហុងកុង ខណៈផ្សារហ៊ុន Meituan បានដាំក្បាលចុះ១,៤ភាគរយ មកនៅត្រឹម១៤៥,៦ដុល្លារហុងកុង។

ផ្សារហ៊ុនរបស់ក្រុមហ៊ុន Longfor Group ដាំក្បាលចុះ៣,១ភាគរយមកនៅត្រឹម២៤,៨ដុល្លារហុងកុង ហើយផ្សារហ៊ុនChina Resources Land បានដាំក្បាលចុះ២,៣ភាគរយ មកនៅត្រឹម៣៥,៩៥ដុល្លារហុងកុង។

អតិផរណារបស់សហរដ្ឋអាមេរិក បានហក់ឡើងដល់៦,៤ភាគរយធៀបនឹងឆ្នាំមុននៅក្នុងខែមករា ធៀបនឹងការព្យាករណ៍ ប្រមាណ៦,២ភាគរយប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ផ្លូវការមួយ។

លោក Clifford Bennett ប្រធានសេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន ACY Securities បានមានប្រសាសន៍ថា “ភាពជាប់លាប់នៃការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក Fed នឹងប៉ះពាល់ដល់អ្នកប្រើប្រាស់ អាជីវកម្ម និងការវិនិយោគដូចគ្នា”។

បញ្ហាអតិផរណា គឺជាឧបសគ្គសម្រាប់ក្រុមពាណិជ្ជករ ដែលរំពឹងថាធនាគារកណ្តាលអាមេរិកនឹងបន្ថយល្បឿន ឬផ្អាកការដំឡើងអត្រាការប្រាក់នៅឆ្នាំនេះ ដោយសារវិបត្តិសេដ្ឋកិច្ចសកល អាចនឹងកើតឡើង ដែលធ្វើឱ្យចក្ខុវិស័យសម្រាប់ផ្សារហ៊ុនហុងកុងកាន់តែអាប់អួរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here