ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សBYD គ្រោងបោះទុន១ពាន់លានដុល្លារសាងសង់រោងចក្រថ្មអាគុយនៅក្នុងប្រទេសចិន

ដោយ: គង់ លាងហួរ

សៀងហៃ: ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដ៏ធំបំផុតរបស់ពិភពលោក BYD គ្រោងបោះទុនវិនិយោគ១,២ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថ្មី សម្រាប់ផលិតអាគុយរបស់ខ្លួននៅក្នុងប្រទេសចិន។

នេះបើយោងតាមការចេញផ្សាយ ដោយសារពត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងមកនេះ។

ក្រុមហ៊ុន FinDreams Technology ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មអាគុយរបស់ក្រុមហ៊ុនចិន BYD គ្រោងសាងសង់រោងចក្រមួយដែលមានសមត្ថភាពផលិតថ្មអាគុយ Blade ថាមពល៤០ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំនៅក្នុងទីក្រុង Zhengzhou ក្នុងខេត្ត Henan។ នេះបើយោងតាមឯកសារបរិស្ថាន ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់រដ្ឋបាលក្រុង Zhengzhou។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទិននឹងបញ្ហានេះ អ្នក​នាំ​ពាក្យ​របស់ក្រុមហ៊ុន​ខាងលើ មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ភ្លាមៗ​អំពី​បញ្ហា​នេះ​បាន​ ទេ​នៅពេលដែលសារពត៌មាន Reuters ទាក់ទងទៅ។

ថ្មអាគុយ Blade របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD គឺជាថ្មលីចូម-ដែក-ផូស្វាត (LFP) ដែលមិនសូវសំពីងសំពោង ដែលប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បានអះអាងថា ថ្មនេះមានសុវត្ថិភាពជាងជម្រើសផ្សេងទៀតនៅក្នុងទីផ្សារ ហើយវានឹងមិនឆេះឡើយ។

ថ្មអាគុយ Blade បាននិងកំពុងផ្តល់ថាមពល ដល់រថយន្តអគ្គិសនីដែលលក់ដាច់បំផុតរបស់ក្រុមហ៊ុន BYD ដូចជារថយន្តម៉ាក Han និងម៉ាក Seal ដែលប្រកួតប្រជែងជាមួយរថយន្ត Tesla’s Model 3 នៅក្នុងប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here