កម្ពុជា ឡាវបង្ហាញសក្ដានុពលវិនិយោគទៅវិញទៅមកក្នុងអំឡុងដំណើរទស្សនកិច្ចសម្ដេចតេជោនៅប្រទេសឡាវ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ វិនិយោគិននិងធុរជនកម្ពុជាក៏បានជួបជាមួយនឹងវិនិយោគិនក៏ដូចជាធុរជនឡាវ ដើម្បីសិក្សាពីសក្ដានុពលវិនិយោគទៅវិញទៅមក ក្នុងនោះភាគីទាំងពីរក៏បានបង្ហាញពីសក្ដានុពលវិនិយោគនៃប្រទេសរៀងខ្លួនផងដែរ ។

នៅព្រឹកថ្ងៃទី១៤ កុម្ភៈ ២០២៣ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ម និងឧស្សាហកម្មឡាវ ដែលជំនួបនេះបានផ្ដោតទៅលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំងពីរ និងមានការពិភាក្សាផ្លាស់ប្ដូរយោបល់អំពីកាលានុវត្តភាពបរិយាកាស វិនិយោគ និងវិស័យសក្តានុពលផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ជម្រាបអំពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវលក្ខខណ្ឌល្អប្រសើរ និងបរិយាកាសអំណោយផលដល់វិនិយោគិនបរទេស ។ អ្នកឧកញ៉ា បានថ្លែងថា ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរឯកភាពគ្នាលើកទឹកចិត្តឱ្យពន្លឿនបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នា ដើម្បីជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មទ្វេភាគី និងសកម្មភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ។

 

អ្នកឧកញ៉ាគិត ម៉េង ក៏បានជម្រាបផងដែរថា សម្តេចតេជោបានលើកទឹកចិត្តឱ្យភាគីទាំងពីរបង្កើនការរៀបចំព្រឹត្តិការណ៍ផ្គូរផ្គង ដៃគូពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា ដើម្បីផ្ដល់ឱកាសកាន់តែច្រើនសម្រាប់ ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ។

ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម នៃប្រទេសទាំងពីរក៏បានជជែកពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងក្រុមហ៊ុននានា នៃបណ្ដាប្រទេសទាំងពីរ ដោយបានបង្ហាញសក្ដានុពលជូនគ្នាទៅវិញទៅមក ។ថ្នាក់ដឹកនាំ នៃសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក៏នឹងបន្តធ្វើកិច្ចសហប្របត្តិការបន្តទៀត។

លោក ឧដេត សុវណ្ណាវង្ស ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឡាវ បានថ្លែងនូវការអរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ដែលឆ្លៀតពេលវេលាមមាញឹក ដើម្បីបង្ហាញពីសក្តានុពលនានា និងបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងឡាវ ស្របតាមការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកំពូលដែលជំរុញឲ្យទំហំពាណិជ្ជកម្មកើនឡើង ដើម្បីផលប្រយោជន៍ដល់ប្រទេស និងប្រជាជន នៃប្រទេសទាំងពីរ។ ប្រធានសភាពាណិជ្ជកម្មឡាវ ក៏បានជំរុញឲ្យអ្នកវិនិយោគកម្ពុជាមកបណ្តាក់ទុននៅឡាវផងដែរ។

ជាមួយគ្នា ភាគីឡាវក៏បានលើកឡើងអំពីបញ្ហាតម្លៃជើងហោះហើរដែលអាចធ្វើឲ្យអ្នកទេសចរណ៍មិនទាន់មានចំនួនច្រើនទៅវិញទៅមក ដោយសារតែតម្លៃសំបុត្រយន្តហោះមានតម្លៃខ្ពស់ ។ ក្នុងន័យនេះភាគីឡាវស្នើរស៉ំឲ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជាឡាវ គិតគូរពីបញ្ហាតម្លៃ ប្រសិនបើតម្លៃទាប ជាកត្តាជំរុញទេសចរណ៍ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here