ក្រសួងទេសចរណ៍បន្តពង្រឹងគុណភាព និងការទទួលស្គាល់ស្តង់ដាអប្បបរមាសម្រាប់អាជីកម្មកាណូតទេសចរណ៍កម្ពុជា

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងទេសចរណ៍កំពុងបន្តចុះត្រួតពិនិត្យ និងទទួលស្គាល់គុណភាពសេវាកម្ម កាណូតទេសចរណ៍កម្ពុជា ដើម្បីធានាថា ការធ្វើដំណើរកម្សាន្តទេសចរណ៍ តាមផ្លូវទឹកប្រកបដោយសុវត្ថិភាព និងគុណភាព ស្របតាមលក្ខណៈស្តង់ដា។

ការវាយតម្លៃសុវត្ថិភាព និងគុណភាពសេវាកម្មកាណូតទេសចរណ៍កម្ពុជាមានលក្ខណៈវិនិច្ឆ័យចំនួន៣៤ និងលក្ខខណ្ឌតម្រូវចំនួន១៩ ផ្តោតលើ ១). សូចនាករពីបរិស្ថាន ២). សូចនាករពីការតុបតែងខាងក្នុង ៣). សូចនាករពីសុវត្ថិភាព ៤). សូចនាករពីសំភារៈប្រើប្រាស់ និង៥). សូចនាករពីបុគ្គលិក និងការបម្រើសេវាកម្មទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងទទួលការដាក់ពាក្យស្នើសុំជាបន្តបន្ទា​ប់ពីអាជីវកម្មកាណូតទេសចរណ៍ និងកំពុងបន្តចុះត្រួតពិនិត្យសុវត្ថិភាព-គុណភាពសេវាកម្ម មុនឈានដល់ការចេញវិញ្ញាបនបត្រ បញ្ជាក់គុណភាពសេវាកម្ម ដើម្បីអនុញ្ញាតឱ្យអាជីវកម្ម អាចប្រើប្រាស់សម្រាប់ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជាដៃគូ។

ក្រសួងទេសចរណ៍សូមបន្តលើកទឹកចិត្ត អាជីវកម្មកាណូតទេសចរណ៍មកដាក់ពាក្យស្នើសុំទទួល ស្គាល់គុណភាពសេវាកម្ម ដោយឥតគិតថ្លៃ នៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអស័យដ្ឋាន ដីទ្បូតិ៍លេខ 3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ឬតាមរយៈមន្ទីទេសចរណ៍រាជធានី ខេត្ត។

ក្រសួងទេសចរណ៍សូមអបអរសាទរ អាជីវកម្មកាណូតទេសចរណ៍ រួមមាន ទី១. ក្រុមហ៊ុន ហែបភី – Happy Boat (ខេត្តកំពត) ទី២. ក្រុមហ៊ុន នឹក កំពត – Miss Kampot Boat (ខេត្តកំពត) ទី៣. ក្រុមហ៊ុន ណឹបទូន – Neptune Boat (ខេត្តកំពត) ទី៤. ក្រុមហ៊ុន ហ្រ្វេនលី – Friendly (ខេត្តកំពត) ទី៥. ក្រុមហ៊ុន ណារី – Nary Boat (ខេត្តកំពត) ទី៦. ក្រុមហ៊ុន ឡបលី – Lovely Boat (ខេត្តកំពត) ទី៧. ក្រុមហ៊ុន វីបូឡា – Vibola Boat (ខេត្តកំពត) ទី៨. ក្រុមហ៊ុន ទូក ចាសស្មីន – Jasmine Boat (ខេត្តកំពត)

 

LEAVE A REPLY

Please enter your comment!
Please enter your name here