ប្រទេសវៀតណាម នឹងមានអាកាសយានដ្ឋានសរុបរហូតដល់ ៣០នៅត្រឹមឆ្នាំ២០៣០

ដោយៈ សុខុម

ហាណូយ: ប្រទេសវៀតណាម នឹងមានអាកាសយានដ្ឋានសរុបរហូតដល់ទៅ៣០នៅត្រឹមឆ្នាំ២០៣០ រួមទាំងអាកាសយានដ្ឋានអន្តរជាតិចំនួន១៤ផងដែរ។ នេះបើយោងតាមសេចក្តីព្រាងផែនការ ដែលអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានដាក់ជូនក្រសួងដឹកជញ្ជូននាពេលថ្មី​ៗនេះ។

អាកាសយានដ្ឋានអន្តរជាតិទាំង១៤នោះ រួមមានអាកាសយានដ្ឋាន Van Don អាកាសយានដ្ឋាន Cat Bi អាកាសយានដ្ឋាន Noi Bai អាកាសយានដ្ឋាន Tho Xuan អាកាសយានដ្ឋាន Vinh អាកាសយានដ្ឋាន Phu Bai អាកាសយានដ្ឋាន Da Nang អាកាសយានដ្ឋាន Chu Lai អាកាសយានដ្ឋាន  Cam Ranh អាកាសយានដ្ឋាន Lien Khuong អាកាសយានដ្ឋាន Long Thanh អាកាសយានដ្ឋាន Tan Son Nhat អាកាសយានដ្ឋាន Can Tho និង អាកាសយានដ្ឋានកោះត្រល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាកាសយានដ្ឋានចំនួន១៤ទៀត ដែលបម្រើតែជើងហោះហើរក្នុងស្រុក រួមមានអាកាសយានដ្ឋាន Lai Chau អាកាសយានដ្ឋាន Dien Bien អាកាសយានដ្ឋាន Sa Pa អាកាសយានដ្ឋាន Na San អាកាសយានដ្ឋាន Dong Hoi អាកាសយានដ្ឋាន Quang Tri អាកាសយានដ្ឋាន Phu Cat អាកាសយានដ្ឋាន Tuy Hoa អាកាសយានដ្ឋាន Pleiku អាកាសយានដ្ឋាន Buon Ma Thuot អាកាសយានដ្ឋាន Phan Thiet អាកាសយានដ្ឋាន Rach Gia អាកាសយានដ្ឋាន Ca Mau និង អាកាសយានដ្ឋាន Ca។

អាកាសយានដ្ឋានយោធាចំនួន២ គឺអាកាសយានដ្ឋាន Thanh Son និងអាកាសយានដ្ឋាន Bien Hoa នឹងត្រូវបានកែលម្អ ដើម្បីអាចប្រើប្រាស់បានទាំងសម្រាប់គោលបំណងយោធា និងគោលបំណងស៊ីវិល។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៣ ខែកុម្ភៈ។

សេចក្តីព្រាងផែនការនេះ នៅតែរួមបញ្ចូលគម្រោងអាកាសយានដ្ឋានអន្តរជាតិ Hai Phong ដែលត្រូវបានអនុម័ត នៅក្នុងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីលេខ 640/QD-TTg ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១។

យោងតាមសេចក្ដីព្រាងផែនការដដែលបង្ហាញថា នៅត្រឹមឆ្នាំ២០៥០ ប្រទេសវៀតណាម រំពឹងថា ចំនួនសរុបនៃអាកាសយានដ្ឋាន នៅក្នុងប្រទេសនេះនឹងឈានដល់ចំនួន៣៣៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here