ហ្វីលីពីនរំពឹងសម្រេចបានគោលដៅនៃការទាក់ទាញលំហូរFDIចំនួន១៨ពាន់លានដុល្លារនៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ម៉ានីល: លំហូរវិនិយោគដែលបានចុះបញ្ជី ជាមួយក្រុមប្រឹក្សាវិនិយោគរបស់ប្រទេសហ្វីលីពីន (BOI) នៅក្នុងខែមករាឆ្នាំ២០២៣នេះ បានកើនឡើងដល់៧,៥៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។

លោក Ceferino Rodolfo អនុរដ្ឋលេខាធិការពាណិជ្ជកម្មបានថ្លែងប្រាប់វេទិកាមួយកាលពីចុងសប្តាហ៍ថា លំហូរវិនិយោគនេះ ធ្វើឱ្យស្ថាប័នវិនិយោគរបស់រដ្ឋាភិបាល បានឈានដល់ជាង៤០ភាគរយ នៃគោលដៅចំនួន១ពាន់ពាន់លានប៉េសូ (ប្រហែល១៨,២ពាន់លានដុល្លារ) រួចទៅហើយសម្រាប់ឆ្នាំ២០២៣នេះ។

លោកបានបន្តថា ការវិនិយោគដែលបានចុះបញ្ជីដោយ BOI បានឈានដល់ជិត៦០ភាគរយ នៃកំណត់ត្រាក្នុងឆ្នាំ២០២២ រួចស្រេចទៅហើយ ដែលសំដៅ ទៅលើការវិនិយោគចំនួន៧២៩ពាន់លានប៉េសូ (ប្រហែល១៣,២៩ពាន់លានដុល្លារ) ដែលត្រូវបានអនុម័តដោយ BOI ក្នុងឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Rodolfo បានបង្ហាញសុទិដ្ឋិនិយមថា “BOI អាចសម្រេចឈានដល់គោលដៅវិនិយោគ ដល់ចំនួន១ពាន់ពាន់លានប៉េសូរបស់ខ្លួន នៅឆ្នាំ២០២៣នេះ”។

លោក Rodolfo បានបញ្ជាក់ថា “ដំណើរទស្សនកិច្ចទៅក្រៅប្រទេសរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos ក៏បានបង្កើតចំណាប់អារម្មណ៍ដ៏រ៉ឹងមាំ ពីសំណាក់ក្រុមវិនិយោគិនផងដែរ”។

ការកើនឡើងនៃការវិនិយោគនេះបានបង្ហាញថា ដំណើរទស្សនកិច្ចផ្សព្វផ្សា​យរបស់រដ្ឋាភិបាល ហ្វីលីពីនកំពុងដំណើរការ ខណៈមានវិនិយោគិនមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ សហរដ្ឋអាមេរិក បែលហ្ស៊ិក និងចិនបង្ហាញចំណាប់អារម្មណ៍ ក្នុងការបណ្តាក់ទុននៅក្នុងប្រទេសហ្វីលីពីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here