កម្ពុជា ឡាវកាន់តែស្អិតរមួតជាមួយគ្នា ស្របពេលមេដឹកនាំទាំងពីរពង្រីកកិច្ចសហការពហុវិស័យ

ដោយៈ គង់ ម៉ាលីនណា

       វៀងច័ន្ទៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅរសៀលថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលធ្វើឡើងនៅវិមានរដ្ឋាភិបាល ក្នុងរដ្ឋធានីវៀងច័ន្ទ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីសមភាគីឡាវ ឯកឧត្ដមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាលពីឯកឧត្តមបណ្ឌិត នាយករដ្ឋមន្រ្តីឡាវ បានអញ្ជើញគោរពទង់ជាតិ នៃប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងទិដ្ឋភាពប្រកដោយមហាកិត្តិយស។

បន្ទាប់ពីពិធីត្រួតពលគ្រប់កងកិត្តិយស នៃកងទ័ពប្រជាជនឡាវរួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលអមដំណើរដោយផ្ទាល់ពីសមភាគីឡាវ ឯកឧត្ដមបណ្ឌិត សនស ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ តំណាងគ្រប់ស្ថាប័នរបស់រដ្ឋាភិបាលឡាវ និងព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ទីក្រុងវៀងច័ន្ទ នាឱកាសនោះរួមមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកជំទាវកិត្តិសង្កហ៍បណ្ឌិត ម៉ែន សំអន ឧប​នា​យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់តំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកវ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចំរុះព្រំដែនកម្ពុជា ឡាវ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ជាៀស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងប្រតិភូសភាពាណិជ្ជកម្មកម្ពុជាជាច្រើនរូប។

ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់ប្រទេសឡាវនាពេលនេះ សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជា នឹងទទួលបានការបំពាក់មេដាយកម្រិតខ្ពស់បំផុតពីរដ្ឋាភិបាលឡាវ និងថ្នាក់ដឹកនាំក្រុមហ៊ុនកម្ពុជាធំៗជាច្រើនរូបទៀត នឹងទទួលបានការបំពាក់មេដាយ ក្នុងពេលសម្តេចនិងថ្នាក់ដឹកនាំក្រុមហ៊ុនមួយចំនួន បានចូលរួមបរិច្ចាកថវិកា និងសម្ភារៈសម្រាប់ប្រ​យុទ្ឋប្រឆាំងជំងឺកូវីដ១៩ ដល់រដ្ឋាភិបាលឡាវនាពេលកន្លងមកផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here