ផ្សារហ៊ុននៅតំបន់អាស៊ីដាំក្បាលចុះ ស្របប្រាក់ដុល្លារហក់ឡើងថ្លៃ នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុនអាស៊ីបានដាំក្បាលចុះ ខណៈប្រាក់ដុល្លារហក់ឡើងថ្លៃនៅថ្ងៃច័ន្ទនេះ ស្របពេលដែលទិន្នន័យអតិផរណា របស់សហរដ្ឋអាមេរិក អាចជះឥទ្ធិពលដល់អត្រាការប្រាក់នៅទូទាំងពិភពលោក។

លើសពីនេះទៀត បរិយាកាសនៃភូមិសាស្ត្រនយោបាយ កំពុងតានតឹង ក្រោយកងទ័ពអាកាសអាមេរិក បានបាញ់ទម្លាក់វត្ថុហោះម៉្យាងនៅជិតព្រំដែនប្រទេសកាណាដា។

ទោះបីជាយ៉ាងនេះក្តី ក្រុមមន្ត្រីអាមេរិកបានបដិសេធមិននិយាយថា តើវាស្រដៀងនឹងបាឡុងពណ៌សដ៏ធំរបស់ចិន ដែលត្រូវបានបាញ់ទម្លាក់កាលពីដើមខែនេះ ឬយ៉ាងណានោះទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិក MSCI នៅខាងក្រៅប្រទេសជប៉ុនបានដាំក្បាលចុះ០,៧ភាគរយ បន្ទាប់ពីបានដាំក្បាលចុះ២,២ភាគរយកាលពីសប្តាហ៍មុន។

ផ្សារហ៊ុន Nikkei របស់ជប៉ុនបានដាំក្បាលចុះ១,២ភាគរយ និងផ្សារហ៊ុនកូរ៉េខាងត្បូងដាំក្បាលចុះ១ភាគរយ។ ផ្សារហ៊ុន Blue Chips របស់ចិនបានហក់ឡើងថ្លៃ០,១ភាគរយ ដែលជំរុញដោយទិន្នន័យដ៏រ៉ឹងមាំ លើការផ្តល់ប្រាក់កម្ចីរបស់ធនាគារ។

ផ្សារហ៊ុន EUROSTOXX 50 futures បានដាំក្បាលចុះ០,១ភាគរយដូចទៅនឹងផ្សារហ៊ុន FTSE futures ដែរ។ ចំណែក ផ្សារហ៊ុន S&P 500 futures បានដាំក្បាលចុះ០,៤ភាគរយ ខណៈផ្សារហ៊ុន Nasdaq futures បានដាំក្បាលចុះ០,៥ភាគរយ។

ទិសដៅរយៈពេលខ្លីសម្រាប់ទ្រព្យសកម្ម អាចត្រូវបានកំណត់ដោយទិន្នន័យរបស់សហរដ្ឋអាមេរិកស្តីពី តម្លៃអ្នកប្រើប្រាស់ និងការលក់រាយក្នុងសប្តាហ៍នេះ។

លោក Bruce Kasman ប្រធានផ្នែកវិភាគសេដ្ឋកិច្ចនៅក្រុមហ៊ុន JPMorgan រំពឹងថា “សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើប្រាស់ស្នូល នឹងហក់ឡើង០,៥ភាគរយ ហើយការលក់នឹងកើនឡើង២,២ភាគរយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here