ប្រទេសចិនគ្រោងបោះទុន៨៨៤លានដុល្លារដើម្បីសាងសង់គម្រោងថាមពលស្អាតចំនួន១០នៅក្នុងខេត្ត Liaoning

ដោយ: គង់ លាងហួរ

ប៉េកាំង: គណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ខេត្តបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា គម្រោងថាមពលស្អាតសរុបចំនួន១០ ក្រោមទុនវិនិយោគ ប្រហែល៨៨៣,៩លានដុល្លារអាមេរិក បានចាប់ផ្តើមការសាងសង់ហើយនៅក្នុងខេត្ត Liaoning ភាគឦសាននៃប្រទេសចិន។

គម្រោងថាមពលដើរដោយខ្យល់ និងថាមពលពន្លឺព្រះអាទិត្យនេះមានទីតាំងនៅទីក្រុង Shenyang ក្រុង Dalian ក្រុង Dandong ក្រុង Yingkou និងទីក្រុង Chaoyang ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីគម្រោងទាំងនេះ ត្រូវបានដាក់ឱ្យដំណើរការ វាត្រូវបានគេប៉ាន់ប្រមាណថា ការផលិតអគ្គិសនី នៅលើបណ្តាញប្រចាំឆ្នាំ នឹងកើនឡើងដល់ជាង២,២ពាន់លានគីឡូវ៉ាត់ម៉ោង ដែលអាចបំពេញតម្រូវការអគ្គិសនីប្រចាំឆ្នាំរបស់ប្រជាជន២លានគ្រួសារ។

គម្រោង​នេះ ​ក៏​អាច​សន្សំ​សំចៃ​ធ្យូងថ្ម​ស្តង់ដារ​ ចំនួន៦៧៥.៧០០តោន និង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ​បាន​ជាង២លាន​តោន​ជា​រៀងរាល់ឆ្នាំ។

គម្រោងនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្ត Liaoning និងក្រុមហ៊ុនផលិតអគ្គិសនី ដ៏ធំបំផុតមួយរបស់រដ្ឋចិន China Huaneng Group Co., Ltd.។

ក្រុមហ៊ុននេះគ្រោងនឹងប្រមូលផ្តុំទុន វិនិយោគលើសពី១០០ពាន់លា​នយ័ននៅខេត្ត Liaoning ក្នុងអំឡុងពេលផែនការ៥ឆ្នាំទី១៤(២០២១-២០២៥) ដែលត្រូវបានគេរំពឹងថា នឹងជំរុញលំហូរទុនវិនិយោគបែបឧស្សា​ហកម្មពាក់ព័ន្ធជាង៥០ពាន់លានយ័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here