ការចំណាយរបស់រដ្ឋាភិបាលសិង្ហបុរី អាចនឹងកើនលើស២០ភាគរយ នៃGDPរបស់ប្រទេសនៅត្រឹមឆ្នាំ២០៣០

ដោយៈ សុខុម

សិង្ហបុរី: ការចំណាយរបស់រដ្ឋាភិបាលសិង្ហបុរី ត្រូវបានរំពឹងថាអាចនឹងកើនឡើងពីប្រមាណ១៩% ទៅ២០%នៃផលទុនជាតិសរុប (GDP) របស់ប្រទេសនេះ នៅចន្លោះឆ្នាំសារពើពន្ធ២០២៦ និងឆ្នាំ២០៣០ ហើយអាចនឹងកើនលើស២០% នៅត្រឹមដំណាច់ទសវត្សរ៍នេះ។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី៨ ខែកុម្ភៈ ឱ្យដឹងថា វិស័យសុខាភិបាល គឺជាវិស័យអាទិភាពដ៏សំខាន់មួយ ដែលជួយជំរុញ ឱ្យការចំណាយរបស់រដ្ឋាភិបាល ប្រទេសនេះកើនឡើង ដែលបច្ចុប្បន្នគ្របដណ្ដប់ប្រមាណ១៨%នៃ GDP ក្នុងប្រទេសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្យ៉ាងវិញទៀត ចំណូលសរុបរបស់រដ្ឋាភិបាល នៅពេលនេះគឺមានចំនួ​នត្រឹមតែប្រមាណ១៨,៥%ប៉ុណ្ណោះនៃGDP។

ក្រសួងហិរញ្ញវត្ថុបានលើកឡើងកាលពីថ្ងៃពុធ ទី៨ ខែកុម្ភៈ ថា តួលេខប្រាក់ចំណូលនេះ គឺគ្រប់គ្រាន់សម្រាប់រ៉ាប់រងការចំណាយ ដែលត្រូវបានរំពឹងទុកនៅប៉ុន្មានឆ្នាំខាងមុខនេះឡើយ។

ក្រសួងដដែលលើកឡើងថា ការប្រែប្រួលពន្ធផ្សេងៗ ដែលត្រូវបានប្រកាសក្នុងកញ្ចប់ថវិកាជាតិឆ្នាំ២០២២ ដែលរួមមានការដំឡើងពន្ធលើទំនិញ និងសេវាកម្ម ព្រមទាំងការកែសម្រួលពន្ធ លើអចលនទ្រព្យមួយចំនួន និងអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន គឺ “ចាំបាច់ណាស់ដើម្បីបិទគម្លាតហិរញ្ញប្បទាន”។

ចំណាត់ការទាំងនេះ នឹងធ្វើឱ្យចំណូលបន្ថែមកើនឡើងប្រមាណ០,៧%នៃGDPក្នុងមួយឆ្នាំ។

ក្រសួងបានបន្តទៀតថា “ប្រសិនបើគ្មានវិធានការប្រាក់ចំណូល ដែលបានធ្វើឡើង ក្នុងកញ្ចប់ថវិកាជាតិឆ្នាំ២០២២ទេនោះ ប្រាក់ចំណូលសរុបនឹងធ្លាក់ចុះក្រោមកម្រិតគ្រោងទុក ​នៃការចំណាយរបស់រដ្ឋាភិបាល ក្នុងទស​វត្សរ៍នេះ”៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here