រដ្ឋាភិបាលកូរ៉េគ្រោងផ្តល់ទិដ្ឋាការរយៈពេលខ្លីសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិនឡើងវិញ នៅចុងសប្តាហ៍នេះ

ដោយ: គង់ លាងហួរ

សេអ៊ូល: មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងមួយរូប បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង គ្រោងផ្តល់ទិដ្ឋាការរយៈពេលខ្លីសម្រាប់អ្នកធ្វើដំណើរ មកពីប្រទេសចិនឡើងវិញនៅចុងសប្តាហ៍នេះ។

លោក Kim Seong-ho មន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងកិច្ចប្រជុំរដ្ឋាភិបាលមួយថា រដ្ឋាភិបាលបានធ្វើការសម្រេចចិត្ត ដើម្បីចាប់ផ្តើមការចេញទិដ្ឋាការឡើងវិញកាលពីថ្ងៃសៅរ៍ ខណៈដែលរលកនៃការឆ្លងជំងឺកូវីដរបស់ប្រទេសចិន បានចាប់ផ្តើមថយចុះមកវិញ។

កាលពីថ្ងៃទី២ ខែមករា ប្រទេសកូរ៉េខាងត្បូង បានរឹតបន្តឹងលើការធ្វើដំណើរមកពីប្រទេសចិន ស្របពេលមានការកើនឡើង នៃការឆ្លងមេរោគកូវីដ-១៩នៅក្នុងប្រទេសនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កូរ៉េខាងត្បូងបានបញ្ឈប់ការចេញទិដ្ឋាការ រយៈពេលខ្លីពីបេសកកម្មការទូតរបស់ខ្លួននៅក្នុងប្រទេសចិន និងតម្រូវឱ្យអ្នកមកពីប្រទេសចិនត្រូវឆ្លងកាត់ការធ្វើតេស្តរកមេរោគមុន និងក្រោយការមកដល់របស់ពួកគេ។

លោក Kim បានកត់សម្គាល់ថា រដ្ឋាភិបាលនឹងពិនិត្យការបន្ធូរបន្ថយជាបណ្តើរៗ នូវការរឹតត្បិតសម្រាប់អ្នក ដែលមកពីប្រទេសចិន បន្ទាប់ពីខ្លួនបានវាយតម្លៃយ៉ាងគ្រប់ជ្រុងជ្រោយ អំពីស្ថានភាពមេរោគនាពេលអនាគត។

យោងតាមមន្ត្រីសុខាភិបាលបានឱ្យដឹងថា អត្រានៃអ្នកវិជ្ជមានកូវីដ-១៩ ក្នុងចំណោមអ្នកមកដល់ ពីប្រទេសចិនមាន១,១ភាគរយ កាលពីស  ប្តាហ៍មុន ពោលគឺធ្លាក់ចុះយ៉ាងខ្លាំង ពីកម្រិតខ្ពស់បំផុតជាង៣០ភាគរយកាលពីពេលមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here