តម្លៃប្រាក់ដុល្លារអាមេរិក និងអឺរ៉ូដាំក្បាលចុះ ស្របពេលក្រុមវិនិយោគិនរង់ចាំមើលទិន្នន័យអតិផរណារបស់អាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រាក់ដុល្លារបានដាំក្បាលចុះនៅថ្ងៃសុក្រនេះ ខណៈក្រុមវិនិយោគិនកំពុងរង់ចាំទិន្នន័យអតិផរណារបស់សហរដ្ឋអាមេរិក ដែលនឹងចេញផ្សាយនៅសប្តាហ៍ក្រោយ ជាមួយនឹងក្តីបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ច និងល្បឿននៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាល។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិក ធៀបនឹងរូបិយប័ណ្ណសំខាន់ៗចំនួន៦ ស្ថិតក្នុងរង្វង់១០៣,២១ ដោយបានដាំក្បាលចុះដល់កម្រិតទាបត្រឹម១០២,៦៣ក្នុងវគ្គមុន។

ចំណែក តម្លៃប្រាក់អឺរ៉ូបានដាំក្បាលចុះ០,០៧ភាគរយមកត្រឹម១,០៧២៩ដុល្លារ ខណៈតម្លៃប្រាក់យ៉េនរបស់ជប៉ុនបានដាំក្បាលចុះ០,១២ភាគរយ មកនៅត្រឹម១៣១,៧៤ក្នុងមួយដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន គ្រោងនឹងបង្ហាញបេក្ខភាពទេសាភិបាលធនាគារកណ្តាលជប៉ុនថ្មី និងអ្នកដែលត្រូវបានតែងតាំងជាអភិបាលរង២រូបទៅកាន់សភានៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខ។

លោក Christopher Wong អ្នកយុទ្ធសាស្រ្តរូបិយប័ណ្ណរបស់ក្រុមហ៊ុន OCBC បានមានប្រសាសន៍ថា ទីផ្សារប្តូរប្រាក់បរទេសអាចជួញដូរនៅថ្ងៃសុក្រនេះ ក្នុងអវត្តមាននៃទិន្នន័យសំខាន់ៗ និងវាគ្មិនរបស់ធនាគារកណ្តាលអាមេរិក Federal Reserve ដោយយកចិត្តទុកដាក់លើទិន្នន័យអតិផរណា ដែលត្រូវចេញផ្សាយនៅសប្តាហ៍ក្រោយ។

កាលពីសប្តាហ៍មុន ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់ចំនួន២៥ចំណុចជាមូលដ្ឋាន ដោយធនាគារបានអះអាងថា ខ្លួនកំពុងមើលឃើញសញ្ញានៃការថយចុះអតិផរណា ប៉ុន្តែរបាយការណ៍ស្តីពីការងារបានធ្វើឱ្យវិនិយោគិនមានភាពច្របូកច្របល់ ខណៈពួកគេបារម្ភថាអ្នកបង្កើតគោលនយោបាយអាចនៅតែមានភាពស្ទាក់ស្ទើរក្នុងរយៈពេលយូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here