កម្ពុជា និងថៃ បេ្តជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការតាមតំបន់ជាប់ ព្រំដែន និងការដោះដូរពាណិជ្ជកម្ម

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោក ហុក សុផល  អភិបាលរងខេត្តប៉ៃលិនបានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅខេត្តចាន់ថាបុរី ប្រទេសថៃ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ តាមតំបន់ជាប់ព្រំដែន និងការផ្លាស់ប្តូរទំនិញ ជាពិសេ សទំនិញកសិកម្ម។

គណៈប្រតិភូកម្ពុជាបានជួបពិភាក្សា ជាមួយរដ្ឋបាលខេត្តចាន់ថាបុរី ដឹកនាំដោយលោក Monsit Paisanthanawat អភិបាលខេត្តចាន់ថាបុរី ស្ថិតនៅស្រុក Pong Naran ។

ថ្លែងនៅក្នុងជំនួបនោះ លោក ហុក សុផល បានស្នើឱ្យរដ្ឋបាលខេត្តចាន់ថាបុរី បន្តបង្កើនកិច្ចសហប្រតិបត្តិការ លើការដោះដូរទំនិញ ជាពិសេសទំនិញកសិផល ឆ្លងកាត់ព្រំដែនរវាងខេត្តទាំង២ និងជាសរសៃឈាមនៃខេត្តទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអភិបាលរងខេត្តប៉ៃលិនរូបនេះ បានមានប្រសាសន៍បញ្ជាក់ថា “រដ្ឋបាលខេត្តទាំងពីរបាន ខិតខំប្រឹងប្រែង ដើម្បិពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អលើគ្រប់វិស័យ ដើម្បីបម្រើជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Monsit Paisanthanawat បានសន្យាថា ភាគីថៃនឹងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំង២បន្ថែមទៀត និងដោះស្រាយ រាល់សំណើរបស់រដ្ឋបាលខេត្តប៉ៃលិន ក្នុងដែនសមត្ថកិច្ចរបស់ខេត្តនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here