ក្រុមហ៊ុនចំនួន៩ ផ្តល់ឱកាសការងារជិត១០០០កន្លែងក្នុងកម្ម វេទិកាការងារ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានសហការជាមួយក្រុមហ៊ុន សហគ្រាសចំនួន៩ដោយបានផ្តល់ឱកាសការងារចំនួនប្រមាណ៨៥០កន្លែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី វេទិកាការងារ។

មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ក្រុមហ៊ុន សហគ្រាសចំនួន៩ ដែលចូលរួមក្នុងវេទិកានេះ រួមមាន ម៉ាស្ទ័រ ស៊ុគីស៊ុប, សហគ្រាស ហ្គូដហៀល កម្ពុជា (GOODHILL), ក្រុមហ៊ុនជប៉ុន MinebeaMitsumi, ក្រុមហ៊ុន Construction Co.Ltd (CMED), ផ្សារម៉ាក្រូ (Makro), ក្រុមហ៊ុន Training and Josb Center, ក្រុមហ៊ុន Luxelite Group, ក្រុមហ៊ុន VE (Cambodia) Ltd និងក្រុមហ៊ុន Mega Asset Management Co.,Ltd។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្រ្តីរូបនេះបានឲ្យដឹងទៀតថា មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ក៏ដូចជាតាមខេត្តមួយចំនួនទៀត ក្នុងពេលបច្ចុប្បន្ន និងអនាគត នៅតែបន្តសកម្មភាពផ្សព្វផ្សាយ អំពីព័ត៌មានការងារដដែល ហើយសម្រាប់គន្លឹះដែលយុវជន សិស្ស និស្សិត បានទទួលឱកាសការងារ ក៏ដូចជាមិនទាន់ទទួលបានជោគជ័យហើយនោះ គឺទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងបន្តរៀបចំ សម្របសម្រួលបន្ថែមទៀតដោយឥតគិតថ្លៃ ខណៈដែលយុវជនរាប់ម៉ឺន សែននាក់ឯណោះបានកំពុងត្រៀមខ្លួនដើម្បីចូលធ្វើការងារ។

វេទិកាការងារ បានរួមចំណែកយ៉ាងសំខាន់ដល់ភាគីនិយោជក ដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិក ទាំងពេលបច្ចុប្បន្ន និងអនាគតឲ្យមានឱកាសបានជួបជាមួយ អ្នកកំពុងស្វែងរកការងារដោយផ្ទាល់ ដើម្បីយកទៅបំពេញបេសកម្មក្រុមហ៊ុន សហគ្រាស និងសម្រេចផែនការរបស់ភាគីនិយោជក។ ដោយឡែ សម្រាប់អ្នកដែលមានបំណងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរបទពិសោធន៍ការងារ គឺគ្រាន់តែកាន់ប្រវត្តិរូបសង្ខេប(CV) និងរៀបចំខ្លួនឲ្យបានសមរម្យ ដើម្បីត្រៀមជួបសម្ភាសន៍ផ្ទាល់ ជាមួយតំណាងក្រុមហ៊ុនធំទាំងនោះ នៅវេទិកាការងារតែម្តង។

វេទិកាការងារនេះដែរ គឺជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានកាន់តែងាយស្រួល ដោយចំណេញពេលវេលា និងនៅមួយកន្លែង។សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេ​ប និងរៀបចំខ្លួនឲ្យបានសមរម្យ ទៅតាមមុខតំណែងដែលចង់បាន ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសន៍ផ្ទាល់ជាមួយក្រុមហ៊ុនទាំងនោះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ចំណងជើងរូបភាព៖ សកម្មភាពដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់ រវាងតំណាងក្រុមហ៊ុន និងអ្នកស្វែងរកការងារ

រូបភាព៖ ពៅនិមល

LEAVE A REPLY

Please enter your comment!
Please enter your name here