ក្រុមហ៊ុនអចលនទ្រព្យចិនជាច្រើនចាប់ផ្តើមបោះផ្សាយមូលបត្របំណុលឡើងវិញក្រោយផ្អាកអស់រយៈពេល៥ខែ

ដោយ: គង់ លាងហួរ

ប៉េកាំង: បណ្តាក្រុមហ៊ុនអចលនទ្រព្យ ដែលគ្រប់គ្រងដោយរដ្ឋចិនបានចាប់ផ្តើមបោះផ្សាយសញ្ញាប័ណ្ណ នៅក្រៅប្រទេសឡើងវិញ កាលពីខែមករា បន្ទាប់ពីបានផ្អាកអស់រយៈពេល៥ខែ។

អ្នកជំនាញបានលើកឡើងថា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយចំនួនរបស់រដ្ឋ កំពុងបើកបណ្តាញផ្តល់ហិរញ្ញប្បទាន នៅក្រៅប្រទេសម្តងទៀត ដោយរំពឹងថាក្រុមហ៊ុនជាច្រើនផ្សេងទៀត នឹងធ្វើតាម ដើម្បីបញ្ចូលកម្លាំងជំរុញបន្ថែមទៀត ទៅក្នុងដំណើរការស្តារសេដ្ឋកិច្ចរបស់ប្រទេសចិន។

នៅក្នុងខែមករា ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ China Jinmao និង Yuexiu Groupបាននាំមុខគេ ក្នុងការបោះផ្សាយមូលបត្របំណុលនៅក្រុងម៉ាកាវដោយជោគជ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិទ្យាស្ថាន China Index Academy បានអះអាងថា ថ្ងៃឈប់សម្រាកបុណ្យនិទាឃរដូវពេញមួយសប្តាហ៍ បានជំរុញឱ្យចំនួនសរុបនៃហិរញ្ញប្បទានមិនមែនធនាគារក្នុងខែមករា បានថយចុះដោយសារតែស្ថានភាពសេដ្ឋកិច្ចដ៏លំបាក ប៉ុន្តែទំហំនៃការធ្លាក់ចុះនេះបានរួមតូច ពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Dong Shaopeng អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Chongyang នៃប្រទេសចិន បានប្រាប់កាសែត Global Times ថា “ការបោះផ្សាយមូលបត្របំណុលនេះបានធ្វើឡើង បន្ទាប់ពីផ្អាកអស់រយៈពេល៥ខែ ដោយសារស្ថានភាពសេដ្ឋកិច្ចដ៏លំបាក ក្នុងអំឡុងពេលដែលក្រុមហ៊ុនជាច្រើនមិនមានតម្រូវការផ្នែកហិរញ្ញវត្ថុ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here