សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុលើកឡើងពីបញ្ហាកម្ចីគ្មានច្បាប់អនុញ្ញាត្តិ

 

ដោយៈ និស្ស័យ

ភ្នំពេញៈ នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានមួយ​ស្តីពី “ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនិងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ”។

សន្និសីទសារព័ត៌មាននេះ ទទួលបានការអញ្ជើញចូលរួមពី លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា និងលោកសុខ វឿន ប្រ​ធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្និសីទសារព័ត៌មាននេះ បានបង្ហាញពីបច្ចុប្បន្នភាពជូនសាធារណជនពីស្ថានភាព និងសុខភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងផ្សព្វផ្សាយ ផែនការ សកម្មភាព ដែលសមាគមទាំងពីរ បាននិងកំពុងដាក់ចេញ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅឆ្នាំ 2023 និងឆ្នាំបន្តបន្ទាប់។

វេទិកាសន្និសីទសារព័ត៌មានដ៏សំខាន់ ក៏បានជជែក ពិភាក្សា និងបកស្រាយពីស្ថានភាពនៃ វិស័យធនាគារនិងហិរញ្ញវត្ថុ​ស្ថានភាព​សេដ្ឋកិច្ច បញ្ហាប្រឈមរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផែនការសកម្មភាពរបស់សមាគមទាំងពីរ និងជជែកអំពីសេចក្តីថ្លែង​ការណ៍រួម ដែលចេញដោយ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣ស្តីពី ការ​ចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ចំពោះការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ពាក់ព័ន្ធនឹងការផ្តល់​សេវាហិរញ្ញវត្ថុ ដែលគ្មានច្បាប់អនុញ្ញាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here