ក្រុមហ៊ុនអចលនទ្រព្យហុងកុងធំៗសម្រុកដាក់លក់ផ្ទះថ្មី២៧.០០០ខ្នងទៅក្នុងទីផ្សារនៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ហុងកុង: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ របស់ទីក្រុងហុងកុងកំពុងប្រញាប់ប្រញាល់ ដាក់លក់ផ្ទះថ្មីជាង២៧.០០០ខ្នង នៅលើទីផ្សារនៅឆ្នាំនេះ ដោយសារកំណើនប្រតិបត្តិការ បន្ទាប់ពីការបន្ធូរបន្ថយវិធានការប្រឆាំងនឹងជំងឺរាតត្បាត និងការបើកព្រំដែនឡើងវិញជាមួយចិនដីគោក។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចំនួន១៤ ដែលរួមមានក្រុមហ៊ុន Sun Hung Kai Properties (SHKP) ក្រុមហ៊ុន Henderson Land Development ក្រុមហ៊ុន New World Development ក្រុមហ៊ុន Sino Land និងក្រុមហ៊ុន K Wah International គ្រោងនឹងបើកដំណើរការគម្រោងអភិវឌ្ឍន៍ចំនួន៣៦ ដែលមានផ្ទះប្រហែល២៧.៣៥០ខ្នងនៅឆ្នាំនេះ ។

លោក Victor Lui Ting នាយករងគ្រប់គ្រងនៅក្រុមហ៊ុន SHKP ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំបំផុត របស់ហុងកុងបើគិតពីតម្លៃទីផ្សារ បានអះអាងថា “សម្ពាធនៃអត្រាការប្រាក់ដ៏ខ្ពស់ នៅលើទីផ្សារអចលនទ្រព្យនឹងថយចុះជាលំដាប់”។លោក​បាន​បន្ត​ថា​ “នៅក្នុង​ខែ​មករា តម្លៃ​ផ្ទះ​នៅ​ក្នុង​ទីផ្សារ​ប្រភេទទី២ ក្នុង​ស្រុក​បាន​កើនឡើង ហើយ​ការ​ទិញ​លក់​ផ្ទះថ្មីក៏​កាន់តែ​សកម្ម​ជាង​មុន​ផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា​ “តម្លៃ​ផ្ទះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​ការ​កើនឡើង​តិចតួច​ចន្លោះពី៥ទៅ១០ភាគរយនៅឆ្នាំ២០២៣នេះ”។

ធនាគារផ្តល់ប្រាក់កម្ចីធំៗចំនួន៦ រួមទាំងធនាគារ HSBC ធនាគារ Hang Seng Bank ធនាគារ Citibank និងធនាគារ Standard Chartered បានឱ្យដឹង កាលពីថ្ងៃទី២ ខែកុម្ភៈថា ពួកគេនឹងរក្សាអត្រាការប្រាក់កម្ចីបឋមរបស់ពួកគេឱ្យនៅដដែល បន្ទាប់ពីអាជ្ញាធររូបិយវត្ថុរបស់ទីក្រុងហុងកុង បានដំឡើងអត្រាការប្រាក់ចំនួន២៥ចំណុចមូលដ្ឋាន។

លោក Lui បានបន្ថែមថា “លើសពីនេះ អត្រាការប្រាក់ដែលផ្តល់ជូនដោយអន្តរធនាគារហុងកុង និងធនាគារការប្រាក់គិតថ្លៃគ្នា ទៅវិញទៅមកសម្រាប់ការខ្ចីប្រាក់ បានធ្លាក់ចុះពាក់កណ្តាល ក្នុងរយៈពេល២ខែកន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here