គណៈប្រតិភូកម្ពុជា និងហ្វីលីពីនកំពុងចរចាគ្នាលើការកំណត់ តម្លៃអង្ករនាំចូល

ដោយ: គង់ លាងហួរ

ភ្នំពេញ: ប្រទេសហ្វីលីពីនបានបង្ហាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគុណភាពអង្ករកម្ពុជា ហើយភាគីទាំងពីរកំពុងចរចាលើតម្លៃ ដើម្បីសម្រេចបាននូវការធ្វើពាណិជ្ជកម្មផលិតផលអង្ករ។

ការសម្តែងចំណាប់អារម្មណ៍នេះ បានបង្ហាញចំពោះគណៈប្រតិភូ ដែលអញ្ជើញមកពីក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ក្នុងដំណើរបំពេញទស្សនកិច្ច នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈ។

គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោកស្រីគឹម ស្រីរ័ត្ន អនុរដ្ឋលេខា ធិការក្រសួងពាណិជ្ជកម្ម និងលោកឧកញ៉ា ចាន់ សុខឃាងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា(CRF)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមគណៈប្រតិភូ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​ហ្វីលីពីន ​ដើម្បី​សិក្សា​អំពីទីផ្សារ​អង្ករ​នៅក្នុង​ប្រទេស​នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចសិក្សាទីផ្សារ គណៈប្រតិភូកម្ពុជាបានជួបជាមួយលោក Alfredo E. Pascual លេខាធិការពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន និងអ្នកពាក់ព័ន្ធផ្សេងទៀតលើការនាំចូលអង្ករ។

ប្រទេសហ្វីលីពីន បានបង្ហាញនូវការចាប់អារម្មណ៍ យ៉ាងខ្លាំងលើគុណភាពអង្ករកម្ពុជា និងកិច្ចសន្យាពាណិជ្ជកម្មផ្ទាល់ ស្របតាមបរិមាណ គុណភាព និងតម្លៃដែលបានព្រមព្រៀងរវាងភាគីទាំងពីរ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​កម្ពុជា​ក៏បាន​ជួប​ពិភាក្សាជាមួយ​ក្រុមហ៊ុននាំ​ចូល​អង្ករ ក្នុង​ប្រទេស​ហ្វីលីពីនផង​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here