ផ្សារហ៊ុនហុងកុងដាំក្បាលចុះ ខណៈភាពតានតឹងរវាងចិននិងអាមេរិកកំពុងឡើងកំដៅ

ដោយ: គង់ លាងហួរ

ហុងកុង: ផ្សារហ៊ុនហុងកុងបានដាំក្បាលចុះ ស្របពេលមានការលំបា ក ក្នុងការរកប្រាក់ចំណូលសាជីវកម្ម និងក្តីបារម្ភថាឧប្បត្តិហេតុបាឡុងចារកម្ម នឹងបង្កើនភាពតានតឹងភូមិសាស្ត្រ នយោបាយអាមេរិក-ចិន និងបង្កឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងក្រុមហ៊ុនចិន។

សន្ទស្សន៍ផ្សារហ៊ុន Hang Seng បានដាំក្បាលចុះ២,៣ភាគរយ មកនៅត្រឹម២១១៦៥,៣៧ គិតត្រឹមម៉ោង១១ព្រឹក ម៉ោងនៅក្នុងស្រុក ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Tech បានដាំក្បាលចុះ៣,៨ភាគរយ ហើយសន្ទស្សន៍ Shanghai Composite បានដាំក្បាលចុះ០,៩ភាគរយ។

ផ្សារហ៊ុនរបស់ក្រុមហ៊ុន Alibaba Group បានដាំក្បាលចុះ៣,៣ភាគរយមកនៅត្រឹម១០២,៦ដុល្លារហុងកុង ហើយផ្សារហ៊ុនរបស់ក្រុមហ៊ុន Tencent បានដាំក្បាលចុះ២,៩ភាគរយ មកនៅត្រឹម៣៧៣,៨ដុល្លារហុងកុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុន Baidu បានដាំក្បាលចុះ២,៣ភាគរយដល់១៤១,៥ដុល្លារហុងកុង ហើយផ្សារហ៊ុនJD.com បានដាំក្បាលចុះ៤,៤ភាគរយដល់២២០,៦ដុល្លារហុងកុង។

ផ្សារហ៊ុនរបស់ក្រុមហ៊ុន Developer Country Garden បានដាំក្បាលចុះ៣,៦ភាគរយ មកនៅត្រឹម២,៧ដុល្លារហុងកុង ចំណែកផ្សារហ៊ុនរបស់ប្រតិបត្តិករកាស៊ីណូម៉ាកាវ Sands China បានខាតបង់២,៨ភាគរយដល់២៨,០៥ដុល្លារហុងកុង។

សន្ទស្សន៍ផ្សារហ៊ុនគោលរបស់ទីក្រុងហុងកុង បានដាំក្បាលចុះ៤,៥ភាគរយកាលពីសប្តាហ៍មុន ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីចុងខែតុលា។

ក្រុមវិនិយោគិនមកពីចិនដីគោក បានលក់ភាគហ៊ុនដែលចុះបញ្ជីនៅហុងកុងតម្លៃ១៧,៥ពាន់លានដុល្លារហុងកុង(២ពាន់លានដុល្លារ) កាលពីសប្តាហ៍មុន ដោយកាត់បន្ថយលំហូរចូលសុទ្ធនៅឆ្នាំនេះ មកត្រឹមប្រហែល៥០០លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យ Stock Connect ៕

LEAVE A REPLY

Please enter your comment!
Please enter your name here