កម្ពុជាជំរុញឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមដើម្បី ពង្រីកទីផ្សារឱ្យកាន់តែធំ

ដោយ: គង់ លាងហួរ

ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញឱ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី (FTAs) បន្ថែមទៀតជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ដើម្បីទទួលបាននូវទីផ្សារកាន់តែទូលំទូលាយសម្រាប់ផលិតផលរបស់កម្ពុជា។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា “ប្រទេ​ស Arab Emirates ឥណ្ឌា ជប៉ុន សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) កាណាដា និងប្រទេសអាមេរិកឡាទីន ស្ថិតនៅក្នុងផែនការសម្រាប់ការចរចា FTA ទ្វេរភាគី”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានស្នើឱ្យក្រសួងពាណិជ្ជកម្ម បន្តជំរុញការនាំចេញទំនិញ និងសេវាកម្មទៅកាន់ទីផ្សារដែលមានស្រាប់ និងពង្រីកទីផ្សារថ្មីផងដែរ។

លោកអូន ព័ន្ឋមុនីរ័ត្នបានបន្តថា ក្រសួងត្រូវធ្វើការពិគ្រោះយោបល់ឱ្យបានទូលំទូលាយ ជាមួយភាគីពាក់ព័ន្ធអំពីអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគីនេះ។

បច្ចុប្បន្ននេះ កម្ពុជាមានកិច្ចព្រមព្រៀង FTA ទ្វេរភាគីចំនួន២ជាមួយប្រទេសចិន និងកូរ៉េ ដែលបានចូលជាធរមានក្នុងខែមករា និងខែធ្នូ ឆ្នាំ២០២២ រៀងៗគ្នា។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី រួមជាមួយនឹងកិច្ចព្រមពៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកតិកាសញ្ញាពាណិជ្ជកម្ម ក្នុងតំបន់ដ៏ធំមួយ បា​នជួយពង្រីកទីផ្សារកាន់តែទូលំទូលាយ សម្រាប់ផលិតផលរបស់កម្ពុជា”។

លោកបានបញ្ជាក់ថា “នៅពេលដែលយើងមានកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មសេរីទ្វេរភាគី ជាមួយប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ដូចជា ប្រទេសចិន វាគឺជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច និងផលិតផលរបស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here