ប្រទេសចិនបង្កើនគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ដើម្បីស្តា រសេដ្ឋកិច្ចជាតិនៅដើមឆ្នាំនេះ

ដោយ: គង់ លាងហួរ

ប៉េកាំង: ក្រោយថ្ងៃឈប់សម្រាកបុណ្យនិទាឃរដូវ រយៈពេល៧ថ្ងៃបានបញ្ចប់ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅទូទាំងប្រទេសចិនបានចាប់ផ្តើមដំណើរការហើយ។

ក្រុមអ្នកជំនាញបានលើកឡើងថា គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំនឹងបន្តនៅឆ្នាំនេះ ដែលនឹងដើរតួនាទីឈានមុខគេ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌល Yangpu Binjiang Smart Center ក្នុងទីក្រុងសៀងហៃ បានចាប់ផ្តើមកាលពីពេលថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះជាចំណុចចាប់ផ្តើម នៃដំណាក់កាលថ្មីរបស់ផែនការសកម្មភាពរយៈពេល៣ឆ្នាំ និងជាគម្រោងដ៏ធំមួយ ក្នុងចំណោមគម្រោងទាំង១០០ ដែលរៀបចំដោយស្រុក Yangpu ក្នុងឆ្នាំ២០២៣នេះ។

នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ចិន ការ​សាង​សង់​ក៏​បានចាប់ផ្តើមដំណើរការឡើងវិញយ៉ាងលឿន​ផងដែរ។

គម្រោងចំនួន៤៣ ដែលមានតម្លៃទុនវិនិយោគចំនួន៤១,៦ពាន់លានយ័ន បានចាប់ផ្តើមដំណើរការសាងសង់នៅក្នុងតំបន់ថ្មី Xiong’an ខេត្ត Hebei  ដែលគ្របដណ្តប់លើហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងទីក្រុងឆ្លាតវៃផងដែរ។

ក្រុមអ្នកជំនាញបានកត់សម្គាល់ថា “ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រូវបានគេរំពឹងថា នឹងបន្តក្លាយជាកម្លាំងរុញច្រាន ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចចិន នៅឆ្នាំ២០២៣នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here