ធនាគារនានាផ្តល់ឥណទានលើទឹកប្រាក់រហូតដល់ ២៦,៧ ពាន់លានដុល្លារក្នុងឆមាសទីមួយ ឆ្នាំនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ តម្រូវការប្រាក់កម្ចីពីធនាគារនៅកម្ពុជា មានទំហំទឹកប្រាក់ ២៦,៧ ពាន់លានដុល្លារអាមេរិកក្នុងឆមាសទីមួយនៃឆ្នាំ ២០២០ កើនឡើង ២០,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារកណ្តាល។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ដែលបានចេញផ្សាយនៅក្នុងសប្តាហ៍នេះ បានឱ្យដឹងទៀតថា កម្ពុជាមានធនាគារពាណិជ្ជកម្មចំនួន ៥១ និងធនាគារឯកទេសចំនួន ១៤ ដែលមានសាខា ១,១១២ និងម៉ាស៊ីនអេធីអឹម ២.៥១៦ គ្រឿងនៅទូទាំងប្រទេស។

របាយការណ៍ខាងលើ បានបង្ហាញថា ២៦,១ ភាគរយនៃប្រាក់កម្ចីបានទៅពាណិជ្ជកម្មលក់រាយ និងដុំ ២៨,៨ ភាគរយចូលទៅក្នុងអចលនទ្រព្យ សំណង់ និងលំនៅដ្ឋាន ៨,៨ ភាគរយចំពោះប្រាក់កម្ចីផ្ទាល់ខ្លួន ៧,៥ ភាគរយចំពោះកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង២៨,៨ ភាគរយចំពោះវិស័យផ្សេងទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍ ៨១ ភាគរយនៃដើមទុនរបស់ធនាគារគឺបានមកពីប្រាក់បញ្ញើរបស់អតិថិជន។
របាយការណ៍នោះបានបន្ថែមទៀតថា អត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើមានកាលកំណត់ជារូបិយប័ណ្ណអាមេរិកមានអត្រាជាមធ្យម ៤,៨១ ភាគរយក្នុងមួយឆ្នាំ ខណៈអត្រាការប្រាក់សម្រាប់ប្រាក់កម្ចីជារូបិយប័ណ្ណអាមេរិកមាន ៩,៩៣ ភាគរយ។

លោកជា ចាន់តូអភិបាលនៃធនាគារជាតិនៃកម្ពុជា បានថ្លែងកាលពីដើមសប្តាហ៍នេះថា ទោះបីការរីករាលដាលនៃជំងឺ COVID-19 បានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចក៏ដោយ ក៏ឧស្សាហកម្មធនាគារនៅតែមានការរីកចម្រើនរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ដល់សេដ្ឋកិច្ច។

លោក បានថ្លែងថា “នៅក្នុងវិស័យធនាគារ ហានិភ័យចំបង ដែលបណ្តាលមកពីជំងឺរាតត្បាត ដែលមានរយៈ យូរ រួមមានការធ្លាក់ចុះនូវប្រាក់ចំណូលរបស់ប្រជាជន និងអាជីវកម្ម អាចនាំឱ្យមានការធ្លាក់ចុះនៃកំណើនប្រាក់កម្ចី និងប្រាក់បញ្ញើការធ្លាក់ចុះនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងការធ្លាក់ចុះនៃមូលធនបរទេសហូរចូលក្នុងវិស័យធនាគារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here