ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងជាង៧ភាគរយក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីអុីស្រាអែលបានអះអាងថា ខ្លួនបានវាយប្រហារលើប្រទេសអ៊ីរ៉ង់ ដោយបង្កើនភាពតានតឹងនៅមជ្ឈិមបូព៌ា និងបង្កើនការព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់ប្រេង។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៥,២៩ដុល្លារ ឬ៧,៦៣% ដល់៧៤,៦៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0142 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៥,៣៨ដុល្លារ ឬ៧,៩១ភាគរយដល់៧៣,៤២ដុល្លារក្នុងមួយបារ៉ែល។
អុីស្រាអែលបានអះអាងថា ខ្លួនបានវាយប្រហារលើអុីរ៉ង់ ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា សំឡេងផ្ទុះត្រូវបានគេឮនៅទីក្រុងតេអេរ៉ង់ ខណៈភាពតានតឹងបានកើនឡើងជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីស្វែងរកកិច្ចព្រមព្រៀងជាមួយអុីរ៉ង់លើកម្មវិធីអាវុធនុយក្លេអ៊ែរ៕