ប្រធានPATACCចុះផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍ពី ប្រទេសថៃមកកម្ពុជា

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATACC​) បានជួបជាមួយថ្នាក់ដឹកនាំ តាមតំបន់របស់ថៃមួយចំនួន ដើម្បីស្វែងរកកិច្ចសហការលើវិស័យទេសចរណ៍រួមគ្នា។

ជាក់ស្តែងកាលពីថ្ងៃទី១ កុម្ភៈកន្លងមក លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា(PATACC) បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកCHONLATEE YANGSTRONG អភិបាលខេត្ត អូប៊ុនរាឆាធានី( Ubonrachathani Province) និងអមអភិបាល រួមមាន ប្រធានមន្ទីរ ទេសចរណ៍និងកីឡា ប្រធានអាជ្ញាធរទេសចរណ៍ខេត្ត និងសភាពាណិជ្ជកម្មទេសចរណ៍ខេត្ត ស្តីពីការរៀបចំ ពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិ។

លោកបានពិភាក្សាអំពី ការផ្លាស់ប្តូរពិព័រណ៌ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដែលសមាគមPATA និងក្រុមហ៊ុនIMCT គ្រោងនឹងរៀបចំព្រឹត្តិការណ៍ Cambodia Biz Fair ( យាត្រាដើម្បីបេតិកភណ្ឌ Temple Walk នៅប្រាសាទព្រះវិហារ ,Caravan & ASEAN Friendship, នៅខេត្តសៀមរាប , Gastronomy Livestock Expo នៅខេត្តកំពត,  Gastronomy & Tourism នៅរាជធានីភ្នំពេញ និងការរៀបចំខ្សែទស្សនាចរ ចេញពីច្រកព្រំដែនដែនអូរស្មាច់ និងច្រកព្រំដែនជ្រាំស្រងាំ ឆ្ពោះទៅ តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ តំបន់ប្រាសាទកោះកេរ តំបន់ប្រា​សាទព្រះខ័នកំពុងស្វាយ តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងតំបន់សមុទ្រផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីដើមសប្តាហ៍នេះ លោកបណ្ឌិត ធួន ស៊ីណាន ក៏បានជួបប្រជុំជាមួយ NAKHORNRATCHASIMA Chamber of Commerce និងថ្នាក់ដឹកនាំខេត្តមួយចំនួនរបស់ប្រទេសថៃផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here