តម្លៃប្រេងឥន្ឋនៈកើនឡើងវិញ១០០រៀលនៅដើមខែកុម្ភៈនេះ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំបេញៈ ដើមខែកុម្ភៈនេះ ប្រេងសាំងត្រូវបានតម្លើងថ្លៃ១០០រៀល ខណៈប្រេងម៉ាស៊ូតឡើងថ្លៃ៥០រៀល ក្នុងមួយលីត្រ។

យោងតាមការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ របស់អន្តរក្រសួងបានបង្ហាញថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានការតម្លើងថ្លៃដូចគ្នា។ ក្នុងនោះសម្រាប់ប្រេងសាំងធម្មតា កើនថ្លៃ១០០រៀល ក្នុង១លីត្រ។ ចំណែកឯប្រេងម៉ាស៊ូត កើនថ្លៃ៥០រៀល ក្នុង១លីត្រដូចគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ ក្នុងរយៈពេល១០ថ្ងៃបន្ទាប់នេះ សម្រាប់ប្រេងសាំងបានកើនពី៤៤០០រៀល ទៅ៤៥០០រៀល ក្នុង១លីត្រ។ រីឯប្រេងម៉ាស៊ូត បានកើនពី៤ ៦០០រៀល ទៅ៤ ៦៥០រៀល ក្នុង១លីត្រ។

នៅក្នុងសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈរបស់កម្ពុជា គឺយោងលើកិច្ចព្រមព្រៀងលើរូបមន្ត កំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ដែលប្រកបអាជីវកម្មនៅកម្ពុជា ក៏ដូចជាយោងការប្រែប្រួល នៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

ក្រសួងបញ្ជាក់ទៀតថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន៦,៥សេនដុល្លារ ក្នុង១លីត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here